ធ្វើស្ពេកហ្គឺទីសាច់គោ spaghetti beef

គ្រឿងផ្សំ៖
– សាច់គោ ចិញ្ច្រាំអោយម៉ត់
– ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ
– ម្សៅស៊ុប ស្ករស
– ខ្ទឹមសចិញ្ច្រាំ

វិធីធ្វើ
របៀបស្រុះមី Spaghetti
– ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ វាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។

របៀបឆាសាច់

  1. ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ ហើយដាក់សាច់គោចូល ត្រលប់ចុះឡើង រួចដាក់ម្សៅស៊ុប ស្ករស និង ទឹកបន្តិច ទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។
  2. បន្ទាប់មកដាក់ ប៉េងបោះ ខ្ទឹមបារាំង ម្ទេសប្លោកចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង រួចទុកអោយឆ្អិនបន្លែហើយ លើកចេញ។
  3. យកមី spaghetti មករៀបដាក់ចាន ហើយដួសសាច់ដែលបានឆាហើយ ស្រោចពីលើ គឺជាការស្រេច។

ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខកំប៉ុងចូលឆាជាមួយសាច់ថែមទៀតក៏បាន តាមការនិយមចូលចិត្តទទួលទានរបស់អ្នក៕

Facebook Comments

error: Content is protected !!