សាបាក់បំពង

គ្រឿងផ្សំ

  • ត្រីសាបាក់ 500g
  • ស្ពៃចង្កឹះ 100g
  • ដើមខ្ទឹមធំ 30g
  • ប្រេងឆា សម្រាប់បំពង 500ml
  • ម្សៅឆា 6ស្លាបព្រាបាយ
  • គ្រឿងផ្សំA
  • ទឹកស៊ីអ៊ីវ ½ ស្លាបព្រាបាយ
  • ទឹកខ្ញី ½ ស្លាបព្រាបាយ
  • ស្រាស (Cooking Wine) ½ ស្លាបព្រាបាយ

គ្រឿងផ្សំB

  • ល្ងសលីង ម៉ត់ 2ស្លាបព្រាបាយ
  • ដើមខ្ទឹមធំ ចិញ្រ្ចាំ 2ស្លាបព្រាបាយ
  • ប្រេងជប៉ុន 2ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ 2ស្លាបព្រាបាយ
  • ស្ករស 1 ½ ស្លាបព្រាបាយ
  • សៀង (Miso) 1ស្លាបព្រាបាយ
  • ខ្ទឹមស ចិញ្រ្ចាំ 1ស្លាបព្រាកាហ្វេ
  • ខ្ញី ចិញ្រ្ចាំ 1ស្លាបព្រាកាហ្វេ
  • ស្រាស (Cooking Wine) 1ស្លាបព្រាបាយ
  • ម្ទេសដៃនាងតូច ចិញ្រ្ចាំ 1ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. ស្ពៃស្រុះពីខាងគល់រយៈពេល 2នាទីដោយដាក់អំបិលបន្តិច ហើយស្រង់ត្រាំទឹកត្រជាក់រួចពូត ទឹកចេញឲ្យអស់។
  2. ត្រីហ្វីឡេ ហើយហាន់បញ្ឆិតៗ។
  3. រួចប្រឡាក់ជាមួយគ្រឿងផ្សំ A ឲ្យសព្វ ទើបប្រឡាក់ជាមួយម្សៅឆាម្តងទៀត។
  4. ដើមខ្ទឹម ហាន់សរសៃៗ ហើយដាក់ត្រាំទឹក ចំណែកឯគ្រឿងផ្សំ B លាយចូលគ្នាឲ្យសព្វ។
  5. កម្តៅប្រេងឆាឲ្យដល់ 160អង្សារ ទើបដាក់ត្រីបំពងឲ្យឆ្អិន ហើយរៀបដាក់ចានដោយដាក់ស្ពៃ ពីក្រោម រួចស្រោចគ្រឿងផ្សំ B និងដាក់ដើមខ្ទឹមពីលើ ទុកជាការស្រេច៕
Facebook Comments

error: Content is protected !!