កូរិកិ

គ្រឿងផ្សំ

  • សាច់ជ្រូកឆៃឡាង ២០០ក្រាម
  • ខ្ទឹមបារាំង ១០០ក្រាម
  • ខ្ទឹមស ១/២ ស្លាបព្រាបាយ
  • Mayonnaise ៣ស្លាបព្រាបាយ
  • ប្រេងឆាសំរាប់បំពង ១លីត្រ
  • ដំឡូងបារាំង ៤៥០ក្រាម
  • ស្ពៃក្ដោម ២៥០ក្រាម
  • កំទិចនំប័ុង ២០០ក្រាម
  • Bull Dog Sauce ២ស្លាបព្រាបាយ

គ្រឿងផ្សំA

  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១/៨ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នុរសាច់ជ្រូក ១/៨ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ

គ្រឿងលាយB

  • ទឹកធម្មតា ១០០មល
  • ស៊ុតមាន់ ១គ្រាប់
  • ម្សៅនំប័ុង ៥ស្លាបព្រាបាយ

វិធីធ្វើ

  1. ដំឡូងបារាំងស្ងោទាំងសំបក ដោយដាក់អំបិលបន្តិច។
  2. សាច់ជ្រូក ខ្ទឹមបារាំង ខ្ទឹមសចិញ្រ្ចាំអោយម៉ត់ ដាក់ដោយឡែកៗពីគ្នា។បន្ទាប់មកកម្ដៅខ្ទះ ចាក់ប្រេងឆា ឆាខ្ទឹមបារាំង និងខ្ទឹមសអោយឈ្ងុយ ហើយចាក់សាច់ជ្រូកចិញ្រ្ចាំឆាជាមួយគ្រឿងផ្សំAអោយគោកបន្ដិច ទើបដាក់Mayonnaise ចូលកូរអោយសព្វទុកមួយឡែកសិន។
  3. ដំឡូងបារាំងបន្ទាប់ពីស្ងោឆ្អិន ត្រូវបកសម្បកទាំងនៅក្ដៅ ហើយបំបែកអោយម៉ត់បន្ដិច បន្ទាប់មកដាក់់ឆាលាយជាមួយនឹងសាច់ជ្រូក រួចពូតជាដុុំធំៗល្មម ទុកដោយឡែកសិន។
  4. យកគ្រឿងផ្សំBលាយជាមួយគ្នាអោយសព្វ។កំទិចនំប័ុងច្របាច់អោយម៉ត់ រួចដាក់ដោយឡែកពីគ្នា។បន្ទាប់មកយកសាច់ដែលបានពូតជាដុំៗរួច ប្រឡាក់ជាមួួយគ្រឿងផ្សំB ហើយប្រឡាក់ជាមួយកំទិចនំប័ុងអោយសព្វ ទុកដោយឡែកសិន។
  5. ស្ពៃក្ដោបហាន់ជាសសៃៗ លាងទឹករួច យកទៅក្លាសសេទុកដោយឡែក។
  6. ដាក់ខ្ទះកំដៅប្រេងឆាអោយដល់១៧០អង្សា ទើបដាក់សាច់ដែលបានប្រឡាក់ជាមួយកំទិចនំប័ុងហើយ បំពងរយះពេល៣នាទីរួចស្រង់ចេញ រៀបដាក់ចាន ដោយអមទៅជាមួយស្ពៃក្ដោប និងទឹកជ្រលក់ bull dog sauce​ទុកជាការស្រេច។
Facebook Comments

error: Content is protected !!