ស្តេកសាច់គោT-Bone

គ្រឿងផ្សំ

  • សាច់គោ ៥០០ក្រាម
  • ម្រេច ៥០ក្រាម
  • ជីម៉ាចារ៉ាម ១០ក្រាម
  • ជីរ៉ូសម៉ា​រី ១០ក្រាម
  • ជីអូរីហ្គាណូ ១០ក្រាម
  • អំបិល ១០ក្រាម
  • ប្រេងអូលីវ ១០ក្រាម
  • ដំឡូងបារាំង ៣០ក្រាម
  • ប៉េងប៉ោះអាំង ៧០ក្រាម
  • ខ្ទឹមស ៣មើម
  • ជីស្លឹកបេលីវ ២សន្លឹក
  • ក្រែម(ទឹកដោះគោខាប់) ៥០មល
  • ស្រាទំពាំងបាយជូក្រហម ១៥មល
  • ខ្ទឹមបារាំង ១ស្លាបព្រាបាយ
  • ប័រ ១ស្លាបព្រាបាយ
  • ផ្កាខាត់ណាស ការ៉ុត ខាត់ណាខៀវ ១៥ក្រាម
  • ស្រាមេគង្គ ២ស្លាបព្រាបាយ
  • ជីប៉ាស្លី ១ស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម ១ស្លាបព្រាកាហ្វេ
  • ស៊ុបគោ

វិធីធ្វើ

  1. យកសាច់គោប្រឡាក់ជាមួួយអំបិល ម្រេច ជីម៉ាចារ៉ាម ជីអូរីហ្គាណូ រួចយកវាទៅអាំង។
  2. បន្លែ ការ៉ុត ខាត់ណាសរ ខាត់ណាខៀវ យកទៅស្ងោអោយឆ្អិនល្មម។

របៀបឆាដំឡូងបារាំង

  1. យកដំឡូងបារាំងទៅស្ងោអោយឆ្អិន ហើយយកវាទៅឆាជាមួយខ្លាញ់ ខ្ទឹមស ខ្ទឹមបារាំង ស្លឹកខ្ទឹម ជីម៉ាចារ៉ាម អំបិល ម្រេច ស្រាមេគង្គ ហើយភ្លក់ជាការស្រេច។

របៀបធ្វើទឹកជ្រលក់

យកម្រេចទៅឆាជាមួួយខ្ទឹមសខ្ទឹមបារាំង​ហើយចាក់ស្រាទំពាំងបាយជូក្រហមចូល​ហើយចាក់ស៊ុបគោចូលទៀតហើយរំងាស់អោយខាប់ បន្ទាប់មកដាក់ក្រែម និងអំបិលចូលជាការស្រេច។

 

Facebook Comments

error: Content is protected !!