នំផាយក្រូចឆ្មា

គ្រឿងផ្សំ

• ស៊ុតមាន់ (ក្រហម) 2គ្រាប់

• សម្បកក្រូចឆ្មាលឿង ឈូស 1ផ្លែ

• ប័រសាប 1ស្លាបព្រាបាយ

គ្រឿងផ្សំA

: • ស្ករស 180g

• ម្សៅពោត (Corn Starch) 32g

• ទឹកត្រជាក់ 85ml

• ទឹកក្រូចឆ្មាលឿង 70ml

• ទឹកក្តៅ (100oC) 250ml

 • អំបិល បន្តិច

• សម្បកក្រូចឆ្មាលឿង ឈូស 1ស្លាបព្រាកាហ្វេ

គ្រឿងផ្សំB

: • Whipping Cream 150ml

• ស្ករស 2ស្លាបព្រាបាយ

• វ៉ាន់នីឡា (Vanilla) ½ ស្លាបព្រាកាហ្វេ

វិធីធ្វើ

1. គ្រឿងផ្សំ A លាយចូលគ្នាឲ្យសព្វ។

2. ហើយចាក់ស៊ុតចូលកូរបន្ថែមទៀត។

3. រួចយកទៅដាក់ដាំភ្លើង កូរឲ្យខាប់ដោយប្រើភ្លើងតិចៗទើបចាក់ ប័រចូលកូរបន្ថែមទៀត។

4. បន្ទាប់មកចាក់ពីលើសម្បកនំដែលបានដុតរួច ហើយដាក់ក្លាសេ ទុកឲ្យត្រជាក់។

5. យកគ្រឿងផ្សំ B កូរឲ្យខាប់ដោយដាក់ចានទឹកកកពីក្រោម បន្ទាប់មកដាក់សម្បកក្រូចឆ្មាចូល ច្របល់ថែមបន្តិចទៀត។

6. ទើបយកទៅចាក់ពីលើនំដែល បានយកទៅក្លាសេនោះ ដោយវីឲ្យស្មើ ទុកជាការស្រេច៕

ចំណាំ នំផាយក្រូចឆ្មា មើលទៅរៀបនៃការធ្វើហាក់ដូចជាសុំាញុំាបន្តិច ចាប់ពីដុតសម្បករហូតដល់ បានជារូបរាងនំដ៏គួរឲ្យចង់ទទួទាន បែបនេះ ប៉ុន្តែនៅពេលដែលបានសាកល្បងធ្វើ​ម្តងលោកអ្នក នឹងទទួល បាននូវចំណាប់អារម្មណ៍ជាក់ជាមិនខាន។

 

 

Facebook Comments

error: Content is protected !!