ឆ្អឹងជំនីចំហុយទឹកខ្មេះ

គ្រឿងផ្សំ

  • ឆ្អឹងជំនីជ្រូក 400g
  • ស្ពៃតឿ 200g

គ្រឿងផ្សំA

  • ខ្ទឹមស ឈូស 5g
  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
  • ស្រាចិន 1ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ½ ស្លាព្រាកាហ្វេ

គ្រឿងផ្សំB

  • ទឹកខ្មេះខ្មៅ (Black Vinegar) 2ស្លាបព្រាបាយ
  • ស្រាចិន (Shaoxing Wine) 1ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ 5ស្លាបព្រាបាយ
  • ស្ករស 3ស្លាបព្រាបាយ
  • ទឹកធម្មតា 1000ml

វិធីធ្វើ

  1. ស្ពៃដាក់ស្រុះពីខាងគល់រយៈពេល 2នាទីហើយស្រង់ដាក់ត្រាំទឹកត្រជាក់រួចពូតទឹកចេញ។
  2. ឆ្អឹងជំនីកាត់ខ្លីៗប្រហែល 10cm ហើយប្រឡាក់ជាមួយគ្រឿងផ្សំ A ទុករយៈពេល 10នាទី។
  3. កម្តៅប្រេងឆាដល់ 170អង្សារ ទើបដាក់ឆ្អឹងជំនីបំពងប្រហែល 1នាទីរួចស្រង់ចេញ។
  4. យកឆ្អឹងជំនីដាក់រម្ងាស់ជាមួយនឹង គ្រឿងផ្សំ B។
  5. គ្របកន្សែងក្រដាសពីលើមួយសន្លឹក ហើយបន្តរម្ងាស់ឲ្យគ្រប់ 50នាទី ដោយប្រើភ្លើងតិចៗ រួចរៀបស្ពៃដាក់ចានអមជាមួយនូវឆ្អឹងជំនីជាការស្រេច៕

 

ចំណាំ  ឆ្អឹងជំនីជ្រូកចំហុយទឹកខ្មេះជាធម្មតាឆ្អឹងជំនីច្រើនយកទៅអាំង,បំពង ឬក៏ស្ងោរ ប៉ុន្តែមុខម្ហូបនេះត្រូវយកឆ្អឹងជំនីមកចំហុយដើម្បី ទទួលបាននូវរសជាតិប្លែកមួយបែបទៀត។

Facebook Comments

error: Content is protected !!