Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

គាវចំហ៊ុយ ឬគាវចៀន

គ្រឿងផ្សំ

  • សម្បកគាវ
  • សាច់ជ្រូកបីជាន់ ១៥០ ក្រាម
  • បង្គា 300 ក្រាម 
  • ត្រាវ ២៥០ ក្រាម
  • ម្សៅដំឡូងមី ២ ស្លាបព្រាកាហ្វេ
  • អំបិលកន្លះស្លាព្រាកាហ្វេ 
  • ស្ករស ១ ស្លាព្រាកាហ្វេ
  • ម្រេច ១ ស្លាព្រាកាហ្វេកន្លះ
  • ស្លឹកខ្ទឹម ៥០ ក្រាម
  • ទឹកប៉េងប៉ោះមួយកូនចាន
  • ខ្ទឹមសរ ចិញ្ច្រាំ កន្លះស្លាព្រាកាហ្វេ
  • ខ្ញី កន្លះស្លាព្រាកាហ្វេ
  • ប្រេងល្ង ១ ស្លាបព្រាកាហ្វេ
  • ស៊ុត ១ គ្រាប់ (សម្រាប់ការផ្សាភ្ជាប់ សម្បកគាវ)
  • ខ្ទឹមបារាំង ចិញ្ច្រាំ ១ ស្លាបព្រាបាយ
  • ស្រាអង្ករ 1 ស្លាបព្រាបាយ

វិធីធ្វើ

  1. ចិញ្ច្រាំសាច់ជ្រូក បង្គា ត្រាវឲ្យម៉ត់ ។ 
  2. ហាន់ស្លឹកខ្ទឹម ដាក់ចូលទៅក្នុងចានមួយ ដែលមានសាច់ជ្រូក បង្គា នឹងត្រាវចិញ្ច្រាំ។ រូចដាក់ អំបិល ស្ករស ម្រេច ខ្ទឹមសរ  ខ្ញី ប្រេងល្ង ខ្ទឹមបារាំង ម្សៅដំឡូងមី និង ស្រាអង្ករ លាយចូលគ្នាអោយសព្វ។
  3. បន្ទាប់ពីលាយគ្រឿងផ្សំចូលគ្នាហើយ យកសម្បកគាវមកខ្ចប់ ដោយដាក់ស្នូល១ស្លាបព្រាបាយ។
  4. ដាំទឹកអោយពុះ រួចយកគាវដែលខ្ចប់រួចដាក់ចំហុយ ១០ ទៅ ១៥នាទី ឬយកទៅចៀនជាការស្រេច។ 

ការធ្វើទឹកជ្រលក់

  1. យកខ្ទះដាក់អោយក្តៅ ដាក់ប្រេងល្ង ១ស្លាបព្រាបាយ ខ្ញី ២ស្លាបព្រាកាហ្វេ ម្ទេសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ និង ខ្ទឹមសរ ចិញ្ច្រាំ កន្លះស្លាព្រាកាហ្វេ បំពងអោយក្រហម។
  2. បន្ថែម ស្ករ ១ស្លាបព្រាកាហ្វេ ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ ទឹកខ្មេះ ២ស្លាបព្រាកាហ្វេ ទឹក ៣ – ៤ ស្លាបព្រាបាយ ទុកអោយពុះ ថែមថយរស់ជាតិតាមតំរូវការ។
Facebook Comments

error: Content is protected !!