ញាំគ្រាប់ស្វាយចន្ទីគ្រឿងសមុទ្រ

គ្រឿងផ្សំ

  • មឹកបំពង់ស្រស់ៗ ២ក្បាល
  • បង្គាសមុទ្រ ១០ក្បាល
  • គ្រាប់ស្វាយចន្ទីឆៅ ២០គ្រាប់
  • ម្ទេសក្រៀមហាន់ ២ផ្លែ
  • ខ្ទឹមក្រហម ២មើម
  • ខ្ទឹមស បកសំបក ១៥កំពឹស 
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ម្ទេសស្រស់ ៥ផ្លែ
  • ស្លឹកជីរវ៉ាន់ស៊ុយ ១០សន្លឹក
  • ប្រេងឆាយ៉ុក  ១វែក

វិធីធ្វើ

  1. ចាក់ប្រេងឆាចូលខ្ទះហើយដាក់លើភ្លើងឱ្យក្តៅ។បន្ទាប់មក ចាក់គ្រាប់ស្វាយចន្ទីចូល លីងឱ្យឆ្អិនសឹមដួសឡើង ​​​​​។
  2. បន្ទាប់មកទៀតដាក់ម្ទេសក្រៀមចូលឆាឱ្យស្រួយ ហើយដួសឡើង។ ចំណែកបង្គា បកសំបវាចេញវះខ្នងហូតសរសៃខ្មៅចោល   រួចលាងឱ្យស្អាត ចៀនឱ្យឆ្អិនល្មមហើយ ដួសទុកឱ្យស្រស់ប្រេង។ មឹកលាងឱ្យស្អាត ហាន់ជាកង់ៗរួចហើយចៀនឱ្យស្រួយ។

ធ្វើទឹកស្រូបញាំ

  1. ហាន់ខ្ទឹមក្រហមលាយជាមួយខ្ទឹមស ដែលដំឱ្យបែក ព្រមទាំងទឹកត្រី ម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ ស្ករស និងជីរវ៉ាន់ស៊ុយ ច្របល់បញ្ចូលគ្នាឱ្យសព្វ។
  2. ឯម្ទេសស្រស់ដំវាឱ្យបែក ដាក់លាយចូលជាមួយមុននឹងយកទៅលាយជាមួយមឹកចៀន បង្គាចៀន គ្រាប់ស្វាយចន្ទីលីង ពិតជាមានរសជាតិឆ្ងាញ់ជាប់មាត់។
Facebook Comments

error: Content is protected !!