Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆ្អឹងជំនីជ្រូកអាំងឆ្ងាញ់

គ្រឿងផ្សំ

  • ឆ្អឹងជំនី ១គីឡូ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ស្លាបព្រា
  • អំបិល កាចស្លាបព្រាកាហ្វេ
  • ម្រេចគ្រាប់ ២ស្លាបព្រាកាហ្វេ
  • ម្សៅឆា ២ស្លាបព្រាកាហ្វេ
  • ស្រាស ២ស្លាបព្រាបាយ
  • ខ្ទឹមបំពង់ ៤ដើម
  • ប្រេងឆា ៤ស្លាបព្រា

របៀបធ្វើ

  1. បុកម្រេចអោយម៉ត់ រួចចាក់ទៅក្នុងចាន លាយអំបិល ស្ករ ទឹកឃ្មុំ ម្សៅឆាស៊ីវ ស្រាស កូរអោយសព្វ។
  2. យកឆ្អឹងជំនីរ ប្រលាក់គ្រឿង ទុកកន្លះម៉ោង មុននឹងយកទៅអាំង។
  3. យកប្រេងឆា កំដៅអោយក្តៅ រំលីងជាមួយខ្ទឹមបំពង់ (ហាន់ល្អិតៗ) រួចយកទៅលាប ឆ្អឹងជំនីរ នៅពេលអាំងឆ្អិន ដើម្បីផ្តល់ក្លិនក្រអូប និង សោភណ្ឌ័ភាពអាហារ៕
Facebook Comments

error: Content is protected !!