ធ្វើណែមត្រីបាត់ដំបង

 គ្រឿងផ្សំ

  • ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
  • ស្ករស ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ
  • រំដេង ៣មើម
  • ខ្ទឹមស១មើម
  • ម្ទេស
  • ស្លឹកកន្ទួត (បើមាន)
  • ស្លឹកចេក (បើមាន) ទុកខ្ចប់
  • ថង់ប្លាសស្ទិចទុកច្រក

វិធីធ្វើ

  1. បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់ ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
  2. លាយសាច់ត្រីដែរម៉ត់ហើយជាមួយរំដេង និងខ្ទឹមសដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
  3. ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
  4. ទុក២ថ្ងៃ ២យប់ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕
Facebook Comments

error: Content is protected !!