Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

គុយទាវកាត់

គ្រឿងផ្សំ

  • បន្ទះគុយទាវមិនទាន់ហាន់ ៣ បន្ទះ
  • សណ្តែកបណ្តុះឆៅ ០,៥គក
  • សាច់ជ្រូក ៣ខាំ
  • សាច់ក្តាមបកសំបកហើយ ២ខាំ
  • ហៃប៊ី ១ខាំ
  • ដើមខ្ទឹម ១០ដើម
  • ខ្ទឹមស ទឹកសីុអីុវស ទឹកសីុអីុខាប់ ទឹកត្រី ប្រេងឆា

វិធីធ្វើ

  1. លាងសណ្តែកបណ្តុះឆៅអោយស្អាត បេះចុងចេញ ស្រុះទឹកក្តៅមួយទឹក ទុកអោយស្រស់ទឹក។
  2.  សាច់ជ្រូកចិញ្រ្ចាំអោយល្អិត ដាក់ខ្ទះលើភ្លើងចាក់ប្រេងឆា បំពងខ្ទឹមស ដាក់សាច់ជ្រូកឆា ចាក់ទឹកសីុអីុវសបន្តិច ឆ្អិនហើយដាក់ដើមខ្ទឹម យកតែគល់ហាន់ល្អិត ឆាចូល។បំពងខ្ទឹមសទុកមួយចានតូច។
  3.  កាត់បន្ទះគុយទាវប្រវែងមួយចង្អាម ទទឹងកន្លះចង្អាម រោយហៃប៊ីបន្តិច ដាក់សណ្តែកបណ្តុះ សាច់ជ្រូកចិញ្រ្ចាំ សាច់ក្តាម ដើមខ្ទឹម ហើយមូបន្ទះគុយទាវមូលៗ ហើយយកគុយទាវដែលមូរនេះដាក់ចំហ៊ុយ ឆ្អិនហើយលើកចេញ រៀបដាក់ចាន កាត់ល្មមមួយម៉ាត់ៗ រោយខ្ទឹមបំពង។
  4. ទទួលទានជាមួយប៉ាតេ នំកំប៉ុង ចៃយ៉ ជី សាឡាដ ទឹកត្រីផ្អែម ឬទឹកជ្រលក់ផ្សំដោយទឹកត្រី ក្រូចឆ្មា ម្ទេស ខ្ទឹមស។ វិធីធ្វើទឹកត្រីមានក្នុងវេបសាយនេះ។

 

Facebook Comments

error: Content is protected !!