Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាលៀសពិសេស

គ្រឿងផ្សំ

  • លៀស ២កំប៉ុង ត្រាំទឹកឲ្យបាន ១យប់ដុសលាងឲ្យស្អាត
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • ខ្ទឹមបំពង ១ ស្លាបព្រាបាយ
  • ខ្ញី ១៥០ ក្រាម ចិតជាសសៃវែងៗ កុំឲ្យតូចពេក

វិធីធ្វើ

  1. ជាការចាប់ផ្តើមអ្នកត្រូវយកឆ្នាំងខ្ទះដាក់ប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់ខ្ញីចូលឆាត្រឡប់ទៅត្រឡប់មកបន្តិចសិនទើបដាក់ ខ្ទឹមបំពង រួចហើយឆាបន្តទៀតទើបដាក់គ្រឿងថែម។
  2. គ្រឿងដែលត្រូវដាក់បន្ថែមមាន ម្រេច, អំបិល, ស្ករស និងប្រេងខ្យង រួចហើយឆាគ្រឿងបញ្ចូលគ្នាឲ្យឈ្ងុយ សុំដាក់លៀសចូលតាមក្រោយដើម្បីឆាបញ្ចូលជាមួយគ្នាតែម្តង បន្ទាប់មកត្រូវគ្របទុកប្រហែល ៥ នាទី ទើបលៀសឆ្អិនល្អ។

ទឹកជ្រលក់

  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមសចិញ្ច្រាំ ២កំពឹស
  • ក្រូចឆ្មា ១ចំហៀងផ្លែ
  • ស្ករស ជិត១ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ កូរបញ្ចូលគ្នាជាការស្រេច៕
Facebook Comments

error: Content is protected !!