កំពឹសចៀន

គ្រឿងផ្សំ

  • កំពឹសលីង ២០០ក្រាម
  • ម្សៅអង្ករ ៧០ក្រាម
  • ទឹក ១២០មីលីលីត្រ
  • អំបិល ម្ទេច លាយចូលគ្នា
  • ក្រូចឆ្មា ៥ចំណិត ឬទៅតាមការចូលចិត្ត
  • ប្រេងឆា កន្លះគីឡូ

 វិធីធ្វើ

  1. មុន​ដំបូង​យកម្សៅដាក់​ទឹក​ចូលរួច​កូរវាចូល​គ្នា​ឲ្យ​រលាយ​សព្វល្អ។
  2. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅដាក់​ពុម្ពចាក់នំចូល​។ បន្ទាប់​មក​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព ១វែក​រួច​ដាក់​កំពឹស​ និង​ដាក់​ម្សៅ​ពីលើ​កំពឹស​បន្តិច​ៗទៀត​។
  3. ទុក​វា​ឲ្យ​ឆ្អិន​ម្ខាង​រួច​ប្រែ​ម្ខាង​ទៀត​ឲ្យ​ឆ្អិន​ដូច​គ្នា​ស្រង់​ទុក​ឲ្យ​សោះ​ខ្លាញ់​ជា​ការ​ស្រេច៕
Facebook Comments

error: Content is protected !!