Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ចៃយ៉ ឬ ណែមចៀន

គ្រឿងផ្សំ

  • សំបកចៃយ៉
  • សាច់ជ្រូក
  • សាច់បង្គា
  • សាច់ក្តាម
  • មីសួត្រាំទឹកអោយទន់
  • ផ្សិតខ្មៅ រៗ ត្រចៀកកណ្តុរត្រាំទឹក ហាន់ជាសសៃតូចៗ
  • មើមត្រាវ រឺ ប៊ិកួក រឺ ឆៃថាវ
  • ការ៉ុត
  • ទឹកត្រី
  • ស្ករស
  • ខ្ទឹមស
  • ខ្ទឹមក្រហម
  • ប្រេងឆា
  • អំបិល
  • ម្សៅស៊ុបរ៉តឌី ឬម្សៅស៊ុបខ្នរ

វិធីធ្វើ

  1. យកសំបកចៃយ៉មកបកជាបន្ទះៗដើម្បីកុំឲ្យស្អិតជាប់គ្នាឯសាច់ជ្រូកបង្គាសាច់ក្តាមចិញ្ច្រាំឲ្យម៉ត់ ហើយខ្ទឹមសខ្ទឹមក្រហមក៏ត្រូវចិញ្ច្រាំ ឲ្យម៉ត់ដូចគ្នា។
  2. ចិតសម្បកត្រាវ និងប៉ិកួក រួចលាងទឹកសឹមឈូសជាសរសៃ ឆ្មាៗយកទៅច្របាច់ជាមួយអំបិលបន្តិចយកទឹកចេញ រួចយកទៅលាយ ការ៉ុត ជាមួយសាច់ជ្រូក សាច់បង្គា សាច់ក្តាម មីសួ ផ្សិតខ្មៅ។
  3. ហើយចិញ្ច្រាំខ្ទឹមសខ្ទឹមក្រហមរួចមកច្របល់ជាមួយស្ករសម្សៅស៊ុបបញ្ចូលគ្នាឱ្យសព្វបន្ទាប់មកយកសំបកចៃយ៉ដាក់មូរឲ្យណែន
  4. ដាំខ្ទះឲ្យក្តៅ ដាក់ប្រេងឆាចូល រួចយកចៃយ៉ទៅដាក់ចៀន ក្នុងខ្ទះដែលមានប្រេងឆាកំពុងតែក្ដៅឱ្យក្រហមជាការស្រេច។
  5. សម្រាប់ចៃយ៉នេះ គេបរិភោគជាមួយជ្រក់ ឬក៏ទឹកត្រីជូរអែម។
  6. អាចដាក់បន្លែផ្សេងទៀត ក្រៅពីមើមត្រាវ ប៊ិគួកខាងលើ។

សូមជ្រើសរើសសំបកអោយត្រូវក្នុងការធ្វើចៃយ៉នេះ

សូមរង់ចាំតាមដានពីវិធីធ្វើទឹកត្រីសំរាប់ញាំជាមួយ សាយ៉ គួង បាញ់ឆែវ

Facebook Comments

error: Content is protected !!