សាច់គោបំពងល្ង

(សាច់គោបំពងល្ង ) ងាយៗ តែឆ្ងាញ់ ចំនាយពេលតិច តោះរៀនធ្វើ សំរាប់ អ្នកដែលមិនទាន់ចេះ

គ្រឿងផ្សំ

  • សាច់គោ
  • ល្ង ស
  • ម្សៅឆា
  • ម្សៅបំពង
  • ស្ក ស
  • ប៊ីចេង
  • អំបិល
  • ស៊ុតមាន(យកផ្នែកក្រហម)
  • ស្លឹកក្រូចសើច
  • ប្រេងឆា
  • ម្រេច
  • ប្រេងខ្យង

វិធីធ្វើ

  1. ហាន់សាច់គោជាបន្ទះ មិនស្ដើងពេក លាងទឹកអោយស្អាត
  2. ប្រលាក់ សាច់គោជាមួយប្រេងខ្យង អំបិល ប៊ីចេង ស្កស ម្រេច
  3. វ៉ៃស៊ុតមាន់ ដាក់ទឹកបន្តិច ម្សៅបំពងតិច
  4. ចាក់ម្សៅឆាចូល នឹងល្ងរាងច្រើនបន្តិច
  5. ចាក់ប្រេងឆាចូលខ្ទះ ទុកអោយក្ដៅ ដាក់សាច់ចូល បំពងជិតឆ្អិន ដាក់ស្លឹកក្រូចសើចចូល ទាល់តែក្រហម សាច់ជាការស្រេច។
Facebook Comments

error: Content is protected !!