Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស្លាបមាន់បោក

គ្រឿងផ្សំ

  • ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូច រមាត ម្ទេសក្រហម លីងហើយ (បុកចូលគ្នាអោយម៉ដ្ឋ) យកពីរទៅបីស្លាបព្រា
  • សាច់ជ្រូកចិញ្ច្រាំលាយខ្លាញ់ កន្លះគីឡូ
  • សណ្តែកដីលីង ២ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
  • ពងមាន់ ១
  • ប្រេងចៀន កន្លះខ្ទះ
  • ស្លាបមាន់១០

របៀបធ្វើ

  1. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយគ្រឿងបុក ស្ករ អំបិល ទឹកត្រី សណ្តែកដីលីង ម្សៅឆា ពងមាន់។ លាយអោយសព្វទុកមួយអន្លើ។
  2.  យកស្លាបមាន់ ផ្នែក២កំណាត់ចុងស្លាប មកកាច់ហូតយកឆ្អឹងចេញ រួចហើយ ញាត់សាច់ជ្រូកគ្រឿងចូល បន្ទាប់មក យកឬស្សីខ្ទាស់ បិតមុខ ទើបដាក់បំពងអោយក្រហម។
  3. ជាអាហារឆីជាមួយជ្រក់បន្លែ ជូរអែម មាន ផ្កាខាត់ណា ត្រសក់ ការុត ត្រសក់ ល្ហុង និងខ្ញី ជាដើម។

អ្នកស្រីកែវច័ន្ទបូរណ៍

Facebook Comments

error: Content is protected !!