សាច់គោងៀតទឹកឃ្មុំ

គ្រឿងផ្សំ

  • សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាបាយ
  • ប្រេងល្ង ២ ស្លាបព្រាបាយ
  • ទឹកឃ្មុំ ៣ស្លាបព្រាបាយ
  • បីចេង ២ ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
  • ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ
  • ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ

វិធីធ្វើ

  1. យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។ 
  2. យើងអាចយកទៅអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕
Facebook Comments

error: Content is protected !!