Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

អត្ថប្រយោជន៍ដើមក្រសាំងទៀប

អត្ថប្រយោជន៏ដើមក្រសាំងទាប
ដែលលោកអ្នកមិនគួរមើលរំលង

ក្រសាំងទាបត្រូវបានគេយកទៅប្រើប្រាស់ជា ឳសថមួយប្រភេទដែលអាចព្យាបាលជំងឺដូចជា ជំងឺរលាកសន្លាក់, ជំងឺរលាក់សន្លាក់ហ្គោ (Gout), ជំងឺស្បែក, ឈឺពោះ និងបញ្ហាតំរងនោមជាដើម។ វាអាចលាបទៅលើស្បែក ជាថ្នាំហើម រឺក៏ដាំជាថ្នាំផឹក។
– ផ្នែកដែលអាចបាន
ស្លឹក និង ដើម
– គុណសម្បតិ្ត
ជាសារធាតុប្រឆាំងនឹងការរលាក, ថ្នាំត្រជាក់, ថ្នាំបំបាត់ការឈឺចាប់, ប្រឆាំងនឹងរោគផ្សិត និង ប្រឆាំងនឹងមហារីក -ល-។
– ការប្រើប្រាស់៖
     យកស្លឹក និង ឬសវាឆុងដូចតែ រឺរំងាស់ជាថ្នាំប្រើសំរាប់ជំងឺរលាកសន្លាក់ និង Gout.
     យកស្លឺកវាដាំជាថ្នាំផឹកសំរាប់ព្យាបាលការឆ្លងមេរោគនៅលើប្រព័ន្ធតំរងនោម
     ទឹកដែលបានមកពីការរំងាស់ស្លឹកក្រសាំងទាប ប្រើទឹកលុបលាងមុខ សំរាប់បញ្ហាស្បែក (ពណ៌សំបុរស្បែក)
     រុក្ខជាតិទាំងមូល ប្រើជាថ្នាំស្អំបូសទ្រនិច, ពងខ្ទុះ និង មុនខ្ទុះ

– ប្រទេសដែលនិយមប្រើ៖
     នៅ Jamaica និង Caribbean យកវាទៅប្រើប្រាស់ជាថ្នាំផ្តាសាយ ហើយ ជាថ្នាំបញ្ចុះទឹកនោម សំរាប់បញ្ហាតំរងនោម។
     នៅ Brazil ប្រើជាថ្នាំព្យាបាលអាប់សែ រឺ រោគរលាកស្បែកក្នុងនៃត្របកភ្នែក។
     នៅ Bolivia យកឬសទៅរំងាស់ជាថ្នាំប្រើសំរាប់ព្យាបាលជំងឺគ្រុន, ពងស្បែក (បូសទ្រនិច) និង រោគរលាកស្បែកក្នុងនៃត្របកភ្នែក។
     នៅ Bangladesh យកស្លឹកវាប្រើសំរាប់ព្យាបាលជំងឺផ្លូវចិត្ត។
     នៅអាហ្វ្រិក យកវាប្រើសំរាប់ជំងឺប្រកាច់ និង សាច់ដុះ។

វាក៏ត្រូវបានគេប្រើសំរាប់ព្យាបាលអាការៈឈឺក្បាល, ការឈឺសន្លាក់ឆ្អឹង, បញ្ហាផ្លូវភេទ (ខ្សោយលិង្គ), និងបញ្ចុះកូលេស្តេរ៉ុលជាដើម។
សំរាប់អ្នកដែលមានបញ្ហារលាកសន្លាក់អាចញុំាវាជាសាឡាត់ក៏បាន រឺឆុងវាជាតែ។ វិធីមួយទៀតយកស្លឹក និង ដើមវាមួយក្តាប់ដាំរំងាស់ជាមួយទឹក ២កែវ រំងាស់រហូតសល់ទឹកតែ ១/២ ពែង ហើយផឹកវារាល់ពេលព្រឹក និង ល្ងាច៕

Facebook Comments

error: Content is protected !!