អត្ថប្រយោជន៍ផ្លែទំលាប់

ផ្លែទម្លាប់ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

ទន្លាប់ត្រូវបានដឹងថាជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមលាយចត់តិចៗ ខ្លះសាច់ច្រុបៗ ចំណែកខ្លះទៀតមានសាច់រាងជ្រាយបន្តិចងាយស្រួលទំពាលេងកំដរមាត់ ឬទទួលទានជាបង្អែមក្រោយទទួលទានអាហារ។វាជាផ្លែឈើដែលដុះចេញពីដើមពណ៌ខ្មៅ ស្លឹកស្រដៀងនឹងស្លឹកទ្រយឹង ផ្លែទុំពណ៌ក្រហម ឬលឿងទៅតាមប្រភេទរបស់វា។ ទន្លាប់ទុំត្រូវបានគេនិយមយកទៅធ្វើឱ្យស្វិតក្រៀម (ធ្វើជាដំណាប់ទន្លាប់) ដែលមនុស្សភាគច្រើនទទួលស្គាល់ថា ជាដំណាប់ដ៏មានឱជារសផ្អែមឆ្ងាញ់ ស្អិតល្មួតឆ្ងាញ់ជាប់មាត់ ប៉ុន្តែវាក៏មានតម្លៃថ្លៃជាងផ្លែទន្លាប់ស្រស់ផងដែរ។

ផ្លែទន្លាប់ជាផ្លែឈើដែលមានកាឡូរីខ្ពស់ប៉ុន្តែមានជាតិខ្លាញ់ទាប និងជាប្រភពនៃកាកសរសៃ នោះមានន័យថា អ្នកមិនចាំបាច់បារម្ភពីការឡើងទម្ងន់នោះឡើយ។ ផ្លែទន្លាប់ស្រស់ត្រូវបានគេរកឃើញថាជាប្រភពនៃវីតាមីនច្រើនប្រភេទដូចជា វីតាមីន A, វីតាមីន C, វីតាមីន បេកំផ្លិច, ប៉ូតាស្យូម, ម៉ង់កាណែស, បេតា ខារូទីន, លីកូពីន, លូធីន, zea-xanthin, cryptoxanthin និងសារធាតុសំខាន់ៗជាច្រើនទៀត ហើយការរួមបញ្ចូលនៃសារធាតុអស់ទាំងនេះបានជួយការពាររាងកាយរបស់អ្នកឱ្យចៀសឆ្ងាយពីជំងឺផ្សេងៗ។

ជំងឺផ្សេងៗដែលផ្លែទន្លាប់អាចជួយបន្ថូរ-បន្ថយ និងការពារបាននោះមានដូចជា៖

១.អាការផ្តាសាយ
ដោយសារតែនៅក្នុងផ្លែទន្លាប់ សម្បូរទៅដោយវីតាមីន C ដែលវាសមស្របសម្រាប់ជួយកាត់បន្ថយបញ្ហាផ្តាសាយបាន ព្រមទាំងជួយកាត់បន្ថយបញ្ហាក្តៅខ្លួនផងដែរ។

២.អាការទល់លាមក
នៅក្នុងផ្លែទន្លាប់ មានជាតិកាកសរសៃ និងជាតិទឹក ដែលអាចជួយអ្នកដែលមានបញ្ហាទល់លាមក ជួយឱ្យប្រព័ន្ធបញ្ចេញចោលធ្វើដំណើរការជាធម្មតាវិញ។

៣.សម្ពាធឈាមឡើងខ្ពស់
បន្ថយបញ្ហាសម្ពាធឈាមឡើងខ្ពស់ និងប្រភេទជំងឺផ្សេងៗដែលកើតឡើងចំពោះបេះដូង។

៤.ជួយបន្ថែមថាមពលដល់រាងកាយ
នៅពេលដែលអ្នកអស់កម្លាំងនោះ អ្នកគួរតែពិសាផ្លែទន្លាប់ ព្រោះថា វាអាចជួយឱ្យអ្នកមានថាមពលឡើងវិញយ៉ាងឆាប់រហ័ស។

៥.បន្ថយភាពតានតឹង
ពិតជាមានប្រសិទ្ធភាពចំពោះអាការអស់កម្លាំង និងតប់ប្រមល់ ដោយសារតែនៅក្នុងផ្លែទន្លាប់ សម្បូរទៅដោយសារធាតុស្ករ និងប៉ូតាស្យូមខ្ពស់ ជួយឱ្យអ្នកមានសុខភាពល្អ និងមានអារម្មណ៍ល្អឡើងវិញ បន្ទាប់ពីបានទទួលទានរសជាតិដ៏ឆ្ងាញ់របស់ផ្លែឈើដែលពេញដោយគុណប្រយោជន៍មួយប្រភេទនេះ៕

Facebook Comments

error: Content is protected !!