ផលប្រយោជន៍ដែលអ្នកមិនធ្លាប់ដឹងពីយ៉ាអួ yoghurt

ផលប្រយោជន៍ដែលអ្នកមិនធ្លាប់ដឹងពេលទទួលទានយ៉ាអួ និង វិធីធ្វើម៉ាស់
❌ចំណាំ:កុំញាំយ៉ាអួពេលពោះទទេ កំឡុងពេលមិនទាន់ញាំអាហារពេកព្រឹក។
👉អ្នកដែលមាន អាការៈរាគរួស ដោយសារតែមាន​ មេរោគអតិសុខុមប្រាណ នៅក្នុងពោះវៀន ក៏ប៉ុន្តែ អតិសុខុមប្រាណ​ នៅក្នុងទឹកដោះគោជូរ ឬ យ៉ាអួ ជាអ្នកកម្ចាត់ អតិសុខុមប្រាណ អាក្រក់ទាំងអស់ ទើបការទទួលទាន យ៉ាអួ ធ្វើឲ្យ អាការៈរាគរួស របស់អ្នកបាន​ ធូរស្រាល យ៉ាងឆាប់រហ័ស។
វាមានជាតិខ្លាញ់តិច ហើយជាប្រភពរួម នៃសារធាតុអាហារ សំខាន់ៗដល់ទៅ១១ប្រភេទ ដូចជា ជាតីអ៊ីយ៉ុត កាល់ស្យូម វីតាមីន B2 ប្រូតេអ៊ីន វីតាមីន B12 ទ្រីតូហ្វាន ប៉ូតាស្យូម ម៉ូលីបដែន ស័ង្កសី និងវីតាមីន B5 ។ ដូច្នេះហើយទើបអ្នកដែល ទទួលទានយ៉ាអួ ជាប្រចាំមានអាយុវែង នឹងសុខភាពរឹងមាំ។
ទោះបីជាវាធ្វើ ពីទឹកដោះគោប៉ុន្តែ យ៉ាអួផ្តល់ជាតិ ប្រូតេអ៊ីន និងកាល់ស្យូម ខ្ពស់ជាងទឹកដោះគោធម្មតា។ ធម្មតាពោះវៀន មិនអាចរំលាយ ទឹកដោះគោបានទេ ប៉ុន្តែចំពោះយ៉ាអួ ពោះវៀនអាច រំលាយបានយ៉ាងស្រួល ព្រោះនៅក្នុងយ៉ាអួ មានជាតិអាស៊ីត ឡេកទិក ដែលជួយរំលាយជាតិ​ កាល់ស្យូម ឲ្យតូចជាងមុន ធ្វើឲ្យរាងកាយអាច ប៊ឺតស្រូបយក​ទៅប្រើការបាន។
ជាតិកាលស្យូមខ្ពស់ ដែលបានពីយ៉ាអួ នឹងធ្វើឲ្យឆ្អឹងរឹមាំ ជួយការពារជំងឺពុកឆ្អឹង លើសឈាម ជំងឺមហារីកពោះវៀន និងជួយជំរុញ ប្រព័ន្ធដុត បំលែងថាមពល ធ្វើឲ្យអ្នក ស្រកទំងន់ ដោយមិនមានអាការៈ ហេវហត់ទៀតផង។ ធ្វើឲ្យមាត់ស្អាត ជួយកម្ចាត់ក្លិនមាត់ និងជំងឺអញ្ចាញធ្មេញ។ បង្កើនប្រព័ន្ធរាងកាយ ព្រោះបាក់តេរីក្នុងយ៉ាអួ ធ្វើឲ្យរាងកាយ។


👍ផលប្រយោជន៍សំរាប់សម្រស់
១. ជួយ​ឱ្យ​ស្បែក​មាន​សំណើម
ស្បែក​ស្ងួត​ជា​មូលហេតុចំបង​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ ។ គ្រាន់​តែ​យ៉ាអួ​ធម្មតា​តែ​មួយ​មុខ​យក​មក​ធ្វើជា​ម៉ាស​បិទ​មុខ​របស់​អ្នក​ភាព​ស្រស់​ស្អាត​នឹង​កើត​មាន​ឡើង​ជាក់​ជាមិនខាន ។

២. ជួយ​កម្ចាត់​អាការ​រលាក​
វា​មាន​ប្រ​សិទ្ធ​ភាព​បំផុត​សម្រាប់​អ្នក​ដែល​មាន​ផ្ទៃ​មុខ​មុន​ខ្លាំង ។ វាជួយ​ព្យាបាល​អាការៈរលាក​ អាការៈស្បែក​ខូច​ និង​ជួយ​បណ្ដុះ​កោសិកា​ស្បែក​ថ្មី​ផងដែរ ។

៣. ជួយ​ព្យាបាល​មុន
ស្បែក​មុន​ខ្លាំង​ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ ប៉ុន្តែ​ជាមួយនឹង​ទឹកដោះគោ​ជូរ​វា​អាច​ជួយ​ព្យាបាល​ស្បែក​មុខ​មុន​ និង​អាការៈឈឺ​ចាប់​ដែល​បណ្ដាល​មកពី​ការកើតមុន​ផងដែរ ។

៤. ធ្វើឱ្យ​ស្បែក​ស​ភ្លឺ​ថ្លា​ជាងមុន
ដូចបាន​រៀប​រាប់​ខាងលើ​យ៉ាអួ​ មាន​ផ្ទុក​ឡាក់តិច​អាស៊ីតដែល​ជួយ​បង្អាក់​ការ​កកើតនៃ​ជាតិ​ខ្មៅ​មេឡានីន​ ដែល​ជា​សារធាតុ​​ម្យ៉ាង​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ខ្មៅ ។

៥. ជួយ​កាត់​បន្ថយ​អាការៈរលាក​ដោយ​កម្ដៅ​ថ្ងៃ
ប្រសិនបើ​អ្នក​មាន​ភាព​មមាញឹក​នៅ​ពីក្រោម​កម្ដៅ​ក្ដៅ ។ អ្នកគ្រាន់​តែ​យក​យ៉ាអួ​មក​លាប​ពីលើ​ផ្ទៃមុខរបស់​អ្នក​នោះ​អ្នក​នឹង​ឃើញ​ថា​ប្លែក​ជាក់​ជាមិនខាន ។​

វិធី​ផ្សំ​ម៉ាស​យ៉ាអួ៖ជួយអោយមុខតឹងរលោង ហើយស ពិសេសបំបាត់ស្នាមមុន
យ៉ាអួ​ចំនួន​ ២ ​ទៅ ​៣​ស្លាបព្រា​បាយ
ទឹកឃ្មុំ​ចំនួន ​២ស្លាបព្រា​កាហ្វេ
ក្រូចឆ្មាចំនួន​ ១​ចំហៀង​ ច្របាច់​យក​តែ​ទឹក

យកគ្រឿង​ផ្សំ​ទាំង​អស់​លាយ​បញ្ចូលគ្នា​ រួច​យក​មក​លាប​នៅលើ​ផ្ទៃមុខ​ និង​ក​ របស់​អ្នក​ឱ្យ​សព្វ រួចទុកចោល​រយៈពេល​ ២០​នាទី​ សឹម​លាង​សម្អាត​ជាមួយនឹង​ទឹក​ស្អាត​ជាការស្រេច ។ អនុវត្ត​បែបនេះ​ឱ្យ​បាន​ ១ ទៅ​ ២ដង​ ក្នុង​ ១សប្ដាហ៍ ៕

Facebook Comments

error: Content is protected !!