ប្រយោជន៍១២យ៉ាងផ្លែត្របែក

គុណប្រយោជន៍១២យ៉ាងរបស់ ស្លឹកនិងផ្លែត្របែក

១. ស្លឹកត្របែក ជួយដល់សុខភាពមាត់
ដោយសារស្លឹកត្របែកមានផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺ វាត្រូវបានគេយកទៅប្រើដើម្បីព្យាបាល និងការពារបញ្ហាមាត់។ ស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាកផងដែរ។ សារធាតុទាំងអស់នេះអាចជួយកាត់បន្ថយការរលាកអញ្ចាញធ្មេញ និងជួយឲ្យខ្យល់ដង្ហើមស្រស់ស្រាយ។

២. ផ្លែត្របែក ជួយដល់ការផលិតទឹកកាមឲ្យបានល្អ
ប្រសើរវិញ រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកមានបញ្ហាចេញទឹកកាមតិច ផ្លែឈើនេះអាចជួយដល់អ្នកបាន។ វាជួយដល់ការផលិតទឹកកាមបានកាន់តែច្រើន។

៣. ព្យាបាលជំងឺទឹកនោមផ្អែម
តាំងពីបុរាណកាលមក ជនជាតិចិនបានប្រើប្រាស់ផ្លែត្របែក និងស្លឹកត្របែកដើម្បីព្យាបាលជំងឺទឹកនោមផ្អែម។ ជាការពិតណាស់ យោងតាមការសិក្សាកាលពីឆ្នាំ ១៩៨៣ បានចេញផ្សាយនៅក្នុងទស្សនាវដ្តី ឱសថចិន បានឲ្យដឹងថា សារធាតុ (hypoglycemic) ដែលមានក្នុងផ្លែឈើនេះអាចប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមបានកម្រិតបំផុត។

៤. ប្រឆាំងនឹងភាពចាស់
យោងតាមការស្រាវជ្រាវ និងសិក្សាជាច្រើនកន្លងមកបានបង្ហាញឲ្យឃើញថា ផ្លែត្របែក និងស្លឹកត្របែកសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ រឿងដែលសំខាន់បំផុតនោះគឺ សមាសធាតុនៅក្នុងផ្លែត្របែក និងស្លឹកត្របែកមិនត្រឹមតែអាចជួយប្រឆាំងនឹងធាតុវិទ្យុសកម្មដែលអាចបំផ្លាញស្បែករបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យសាច់របស់អ្នកម៉ដ្ឋរលោង និងការពារស្បែកពីភាពចាស់ជ្រីវជ្រួញទៀត។

៥. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម
តាមវិជ្ជសាស្ត្របានឲ្យដឹងថា ស្លឹកត្របែកត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិដ៏សក្តិសិទ្ធិបំផុតសម្រាប់ព្យាបាលជំងឺគ្រុនឈាម។ ស្លឹកត្របែកមិនត្រឹមតែអាចជួយកម្ចាត់ជាតិពុលពីក្នុងខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចជួយបង្កើនកោសិកាឈាមរបស់អ្នកផងដែរ។

៦. ផ្លែត្របែកអាចព្យាបាលជំងឺលើសឈាម
ផ្លែត្របែកអាចជួយព្យាបាលជំងឺលើសឈាម និងជំងឺបេះដូង។ ផ្លែត្របែកមានផ្ទុកនូវបរិមាណជាតិសរសៃច្រើន ដែលអាចជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងប្រម៉ាត់របស់អ្នក និងបញ្ហាលើសឈាមផងដែរ។ ទីបំផុត ប្រសិនបើអ្នកឧស្សាហ៏ទទួលទានផ្លែត្របែកឲ្យបានច្រើន អ្នកនឹងមានសុខភាពល្អ។

៧. ជួយដល់ការរំលាយអាហារ
ទឹកស្លឹកត្របែកមានផ្ទុកនូវសារធាតុជួយជម្រុញដល់ការផលិតអង់ស៊ីមរំលាយអាហារ។ វាជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី ដែលអាចសម្លាប់បាក់តេរីមាននៅក្នុងពោះវៀន និងការពារការបង្កើតឡើងនូវអង់ស៊ីមជាតិពុលដោយបាក់តេរី។

៨. កាត់បន្ថយជំងឺមហារីក
បើទោះបីជាជំងឺមហារីកនៅតែបន្តជាបញ្ហាដល់មនុស្សលើពិភពលោក៏ដោយ តើអ្នកដឹងទេថា ផ្លែត្របែកអាចជួយអ្នកឲ្យគេចផុតពីបញ្ហាអាក្រក់មួយនេះបាន? ផ្លែត្របែកមានផ្ទុកនូវសមាសធាតុដ៏អស្ចារ្យដូចជា៖ quercetin, lycopene ដោយគ្រាន់តែទទួលទានផ្លែត្របែក នោះអ្នកនឹងអាចកាត់បន្ថយភាពគ្រោះថ្នាក់នៃជំងឺមហារីកបាន។

៩. ផ្លែត្របែកជំនួយដល់ខួរក្បាល
នេះជាអត្ថប្រយោជន៏ដ៏អស្ចារ្យមួយផ្សេងទៀតរបស់ផ្លែត្របែក វាអាចជំនួយដល់សុខភាពខួរក្បាលបានល្អ។ ដោយសារផ្លែត្របែកមានផ្ទុកនូវវីតាមីន B6 និងវីតាមីន B3 វាអាចជួយសម្រួលដល់លំហូរឈាម ក៏ដូចជាជំនួយដល់មុខងារការគិតផងដែរ។ ការបានទទួលទានផ្លែត្របែកយូរៗម្តង អាចជួយបង្កើនមុខងាររបស់ខួរក្បាល និងជួយពង្រឹងដល់ការផ្តោតអារម្មណ៍របស់អ្នក។

១០. ផ្លែត្របែកជំនួយដល់ប្រព័ន្ធភាពស៊ាំ
ដោយសារផ្លែត្របែកសម្បូរទៅដោយវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ មិនត្រឹមតែប៉ុណ្ណោះទេ ផ្លែត្របែកក៏អាចជួយប្រឆាំងនឹងការរលាក ហើយជួយរារាំងម៉ូលេគុលដែលធ្វើឲ្យរលាកផងដែរ

១១. . ស្លឹកត្របែក៖ តាមពិតទៅស្លឹកត្របែក ក៏អាចព្យាបាលអាការៈ ឈឺធ្មេញបានផងដែរ
ដោយគ្រាន់តែទំពាស្លឹកត្របែក ១ទៅ២សន្លឹក នោះទឹកដែលចេញពីស្លឹកត្របែក នឹងទៅ
ព្យាបាលត្រង់កន្លែង ដែលឈឺនោះហើយ។ ឬក៏ម្យ៉ាងទៀត លោកអ្នកគ្រាន់តែយកស្លឹក
ត្របែក២ទៅ៣សន្លឹក ដាក់លាយជាមួយនឹងទឹកមួយកែវ ហើយដាំវាឲ្យពុះ ទុកវាឲ្យរៀង
ត្រជាក់បន្តិច រួចយកមកខ្ពុលមាត់ជាការស្រេច

១២.តែស្លឹកត្របែក
ធ្វើការរំងាស់ស្លឹកត្របែក១ពែងរហូតដល់ទឹកសល់តែកន្លះពែង។ ទុកវាចោលឲត្រជាក់បន្តិច។ រួចយកកន្សែងជ្រលក់ទឹកនេះ។ យកកន្សែងដែលជ្រលក់ទឹករួចមកដាក់ស្អំថ្នមៗលើពពែឆ្កែ។ ត្រូវប្រាកដថាអ្នកបោះវាចោលក្រោយពេលប្រើប្រាស់រួចម្តងៗ។ ស្លឹកត្របែកអាចជួយកាត់បន្ថយការឈឺចាប់, ភាពហើម និងភាពក្រហមដែលបណ្តាលមកពីកើតពពែឆ្កែ។

Facebook Comments

error: Content is protected !!