Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ខួរជ្រូកចំហ៊ុយផ្សិតម្ជុល

គ្រឿងផ្សំ

ខួរជ្រូក ២ដុំ

គល់ស្លឹកគ្រៃ ២០ក្រាម

ខ្ទឹមស ដំ ១០ក្រាម

ស្លឹកក្រូចសើច ១សន្លឹក

ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ

ផ្សិតម្ជុល ១ ដុំកូនថង់

គ្រឿងផ្សំA

ប្រេងខ្យង ១ស្លាបព្រាបាយ

អំបិល ១ស្លាបព្រាកាហ្វេ

ម្សៅស៊ុបខ្នរ ១/៤ស្លាបព្រាកាហ្វេ

ទឹកធម្មតា ៣០មល

គ្រឿងលាយB

ទឹកក្រូចឆ្មា ១០មល

អំបិល ១/៤ស្លាបព្រាកាហ្វេ

ម្រេចម៉ត់ ១/៤ស្លាបព្រាកាហ្វេ

វិធីធ្វើ

១ គល់ស្លឹកគ្រៃដំបន្តិច ហើយកាត់ជាពីរ ស្លឹកក្រូចហែកជាបន្ទះធំៗទើបរៀបដាក់ចូលក្នុងឆ្នាំង។

២ ខួរជ្រូកយកស្រទាប់ខាងក្រៅចេញ និងលាងទឹកហើយប្រឡាក់ជាមួយគ្រឿងផ្សំAឲសព្វ។

៣ ចាក់ខួរជ្រូកពីលើគល់ស្លឹកគ្រៃខាងលើ ដោយដាក់ម្រេច និងស្លឹកវ៉ាន់ស៊ុយពីលើ

៤ យកផ្សិតម្ជុលកាត់គល់លាងទឹកអោយស្អាត ដាក់ពីលើខួរជ្រូក ហើយបិទគម្របឲជិត ដាក់ដាំលើភ្លើងរយះពេល១៥នាទី ដោយប្រើភ្លើងតិចៗ បន្ទាប់មកទទួលទានជាមួយគ្រឿងផ្សំ B ។

 

Facebook Comments

error: Content is protected !!