សំបកគាវ ឬសរសៃមីគាវ
គ្រឿងផ្សំ
- ម្សៅមី ២ពែង
- ពងមាន់ ១
- អំបិល ៣/៤ស្លាបព្រាកាហ្វេ
- ទឹកប្រហែលកន្លះពែង
វិធីធ្វើ
- ចាក់ម្សៅចូលចានក្លាំធំមួយ ហើយវាចម្សៅអោយខូងចំកណ្តាល។
- គោះពងមាន់ វាយលាយជាមួយ អំបិល និង ទឹក ប្រហែល ¼ ពែង។
- ចាក់ទឹកពងមាន់នេះ ទៅក្នុងខួងម្សៅ ទើបចាប់ផ្តើមលាយម្សៅច្របាច់បញ្ចូលគ្នា។ បើរឹងពេក អាចចាក់ទឹកថែមបន្តិចទៀតបាន រហូតដល់ម្សៅរមួតចូលសាច់គ្នា ទន់ល្មម មិនរឹងពេក មិនទន់ស្អិតពេក។
- គ្របដុំម្សៅទុកចោល ប្រហែលមួយម៉ោង។
- នៅលើក្តារជ្រុញ សូមយកម្សៅមីទៅលាបបន្ថើរៗ ហើយ បេះម្សៅជាបួនដុំ រួចយកមួយដុំ មកលុញសង្កិនអោយស្តើងៗបំផុត តែកុំអោយរហែក បន្ទាប់មក ទើបកាត់ជាទំហំ ប្រហែលមួយតឹក បួនជ្រុង ឬ កាត់ជារង្វង់មូល តាមចំណូលចិត្ត។ សូមយកក្រណាត់សើម គ្របម្សៅដែលមិនទាន់លុញ ដើម្បីកុំអោយម្សៅហួតប្រេះសាច់ ពិបាកសង្កិន។
-
យកបន្ទះម្សៅ ទៅខ្ចប់ស្នូល សម្រាប់ធ្វើជា គៀវចៀនក៏បាន ឬ ស្រុសអោយឆ្អិន រួចស្រូបទឹកស៊ុប ធ្វើជាមីគៀវ ក៏បាន។
Facebook Comments