Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាផ្សិតតៅហ៊ូ

គ្រឿងផ្សំ:

  • តៅហ៊ូ ២ដុំ
  • ការ៉ុត ហាន់ជាចំណិតៗ ១មើម
  • ប្រេងឆាយ៉ុក ១ស្លាបព្រាបាយ
  • ខាត់ណា ស្រុសឱ្យឆ្អិន ១០ទង
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាកាហ្វេ
  • ផ្សិតចំបើង ត្រាំទឹកឱ្យទន់ រួចហាន់ ៦ផ្កា
  • ម្រេចម៉ដ្ឋ ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ប្រេងល្ង ១ស្លាបព្រាកាហ្វេ។

វិធីចំអិន:

១. តៅហ៊ូ ហាន់ជាដុំធំៗ ហើយស្រុសក្នុងទឹកក្តៅ តែកុំឱ្យឆ្អិនពេករួចហើយស្រង់ឡើងទុកឱ្យស្រស់ទឹក

២. ដាក់ខ្ទះលើភ្លើង ឱ្យក្តៅ ចាក់ប្រេងខ្យងចូល រួចដាក់ខ្ទឹមសចិញ្ច្រាំ បំពងរហូតទាល់តែឈ្ងុយ សឹមថែមផ្សិតប្រេងអូលីវ ម្រេចស្ករស និងទឹកស៊ីអ៊ីវ

៣. រៀបតៅហ៊ូ ដាក់ក្នុងចានជាមួយបន្លែមុននឹងដួសគ្រឿងឆា ស្រោចពីលើជាការស្រេច៕

Facebook Comments

error: Content is protected !!