តៅហ៊ូដុំ

គ្រឿងផ្សំ

  • សណ្តែកសៀង៣០០ក្រាម
  • ម្សៅម្នាងសិលា gypsum ១ស្លាបព្រា

របៀបធ្វើ

  1. យកសណ្តែកសៀង៣០០ក្រាម ត្រាំជាមួយទឹកក្តៅ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
  2. យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
  3. យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅម្នាងសិលា ១ស្លាបព្រា កូរអោយសព្វ។
  4. ដាក់ទឹកសណ្តែក ដាំលើជើងក្រាន ក្នុងកំដៅក្តៅល្មមៗ អោយពុះតិចៗ តែកុំអោយដល់ពុះ ចេញពពុះផុរហៀរចេញពីឆ្នាំង។
  5. សូមឧស្សាហ៍ជួយកូរមួយដងមួយយាម ដើម្បីអោយជាតិសារាយ រលាយចូលគ្នា ជាមួយទឹកសណ្តែក។
  6. នៅពេលទឹកសណ្តែក កកជាដុំផ្ទាំងៗ សូមយកវែកដួសត្រងចេញមក ដាក់លើស្បែ។
  7. ចងស្បៃកំណកសណ្តែក ហើយយកទៅដាក់សង្កត់ចោល កន្លះម៉ោង
  8. នៅពេលតៅហ៊ូកក សូមលាស្បែ យកចេញមក ហើយយកតៅហ៊ូចេញមក។ បើតៅហ៊ូមិនទាន់កកស្រួលបួលទេ សូមដាក់ក្នុងចាន ហើយទុកក្នុងទូទឹកកកមួយម៉ោង នឹងកករឹង ស្រួលយកមកធ្វើអាហារ។

ចំណាំ

  1. សណ្តែក៣០០ក្រាម អាចធ្វើបាន កំណកតៅហ៊ូប្រហែល៥៥០ក្រាម
  2. គេអាច ជំនួសម្សៅម្នាងសិលា ដោយប្រើ អំបិលក្រាម Epsom Salt, ឬ ម្សៅ Terra Alba, ឬ ទឹកក្បុង liquid Nigari
  3. របៀបធ្វើទឹកក្បុង ៖ ដុតសំបកចេកទុំ អោយក្លាយជាផេះ ហើយយកផេះត្រាំទឹក ចំនួនមួយយប់ ទើបត្រងយកទឹកថ្លា មកប្រើ។
  4. ម្នាងសិលាមួយស្លាបព្រាកាហ្វេ ស្មើនឹង ទឹកក្បុងមួយលីត្រ ឬ ម្សៅសារាយមួយស្លាបព្រាកាហ្វេ។
  5. គេអាចប្រើក្រូចឆ្មារ ជំនួសទឹកក្បុង ឬ ម្សៅសារាយបាន។
Facebook Comments

error: Content is protected !!