Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស៊ីម៉ៃ

គ្រឿងផ្សំ

  • សាច់ជ្រូក ២០០ក្រាម
  • ខ្ទឹមបារាំង ៥០ក្រាម
  • បង្គាក្រៀម ២០ក្រាម
  • ប៊ិកួក ១២០ក្រាម

គ្រឿងផ្សំA

  • ខ្ទឹមក្រហមចិញ្រ្ចាំ ៤០ក្រាម
  • ខ្ទឹមសចិញ្រ្ចាំ ១៥ក្រាម
  • ស្លឹកខ្ទឹមហាន់ល្អិតៗ ២០ក្រាម
  • ម្សៅឆា ២ស្លាបព្រាបាយ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ការ៉ុត ១ ផ្លែ

វិធីធ្វើ

  1. សាច់ជ្រូកចិញ្ច្រាំឲម៉ត់ ប៊ិគួក និងខ្ទឹមបារាំងហាន់ល្អិតៗ ការ៉ុតចិត្តស្តើតៗធ្វើផ្កា។
  2. បង្គាក្រៀមត្រាំទឹកហើយបុកអោយម៉ត់។
  3. យកសាច់ជ្រូក បន្លែ បង្គាក្រៀម និងគ្រឿងផ្សំAច្របល់ចូលគ្នាអោយសព្វ ទើបចាក់ទឹកចូល កូអោយសព្វម្តងទៀត។
  4. យកសាច់មកសូនជាដុំមូលៗ មួយដុំចំនួន២០ក្រាម ដាក់ក្នុងចានតូចៗ ដាក់ការ៉ុតផ្កាពីលើ។
  5. ដាក់ចំហ៊ុយឲឆ្អិន ប្រហែល២០ ទៅ៣០ នាទី ហើយជាការស្រេច។
Facebook Comments

error: Content is protected !!