Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ធ្វើគីមបាប់ បាយខ្ចប់កូរ៉េ

គ្រឿងផ្សំ

  • បាយដាំឆ្អិន(ជាមួយសារាយក្រអូប)
  • សារាយបន្ទះ
  • ការ៉ុត
  • ត្រសក់
  • ស្រាក្រអូប(ឬទឹកខ្មេះ)
  • ប្រេងល្ង
  • ល្ង(ស)លីង
  • គីមជិ
  • ឫសស្ពៃក្រហម(ជ្រក់)
  • ស៊ុត(ពងទា)
  • ត្រីធូណា(ត្រីកំប៉ុង)
  • សាច់ក្រក
  • បន្ទះឫស្សីសម្រាប់រុំ
  • សារាយបន្ទះកញ្ចប់
  • គីមជិ កញ្ចប់
  • ឫសស្ពៃក្រហម(ជ្រក់)
  • ប្រេងល្ង
  • ត្រី ធូណា(ត្រី កំប៉ុង )
  • ល្ង(ស)លីង
  • ស្រាក្រអូប(ឬទឹកខ្មេះ)
  • បាយដាំឆ្អិន(ជាមួយសារាយក្រអូប)
  • បន្ទះឫស្សីសម្រាប់រុំ

វិធីធ្វើ
១. ដួសបាយដែលដាំឆ្អិនជ្រោយឲ្យត្រជាក់ រួចដាក់ប្រេងល្ង ស្រាក្រអូប ល្ង(ស)លីង អំបិលច្របល់ចូលគ្នាឲ្យសព្វល្មមបានក្លិន។

២. ស៊ុត(ពងទា)គោះវឹកឲ្យឡើង ហើយចៀនជាបន្ទះស្តើងៗ។ ពេលឆ្អិនយកមកកាត់ជាចំណិតវែងៗ។

៣. ការ៉ុតនិងត្រសក់ចិតជាសរសៃតូចវែងៗ ហើយយកមកឆាពីរបីត្រលប់នឹងប្រេងល្ង កុំឲ្យឆ្អិនពេក រួចដួសទុកឲ្យត្រជាក់មួយអន្លើ។

៤. លាបន្ទះឫស្សី ហើយយកសារាយបន្ទះមកដាក់ពីលើ។ ដួសបាយមកដាក់ពង្រាយលើបន្ទះសារាយឲ្យល្មម ដោយទុកចន្លោះខាងលើនិងខាងក្រោមឲ្យសល់ប្រហែលមួយសង់ទីម៉ែត្រ។

៥. ដាក់ស្នូលផ្សេងៗ ដែលបានត្រៀមទុក( ពងទា ការ៉ុត ត្រសក់ ឫសស្ពៃ គីមជិ សាច់ក្រក ត្រីធូណា)ពីលើបាយតាមលំដាប់លំដោយដោយឲ្យត្រីធូណា(ឬជំនួស ដោយសាច់ក្តាម)នៅពីលើគេ។

៦. មូរបន្ទះឫស្សីឡើងលើថ្នមៗឲ្យបានរាងមូលទ្រវែង។ បន្ទាប់មកកាត់វាជាដុំៗល្មមមួយម៉ាត់ជាការស្រេច៕

 

Facebook Comments

error: Content is protected !!