Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំស្លឹកខ្ទឹមកូរ៉េ

 គ្រឿងផ្សំ

  • ស្លឹកខ្ទឹម ១០០ ក្រាម កាត់ជាកង់ៗប្រហែលជា ៥ ថ្នាំងដៃ
  • ម្សៅ ១៥០ ក្រាម (មើលរូប)
  • ស្កសរ កន្លះស្លាបព្រាបាយ
  •  ទឹក ២៥០​ មីលីលីត្រ
  • ទឹកសណ្តែកសៀង (ខាប់) ១ ស្លាបព្រាបាយ
  • ប្រេងឆា
  • គ្រឿងសមុទ្រ រឺ សាច់ជ្រូកចិញ្ច្រាំ តាមកាចូលចិត្ត

វិធីធ្វើ

  1. ជាកា​រចាប់​ផ្តើម​ក្នុង​ការ​ធ្វើ​នំ​មួយ​មុខ​នេះ ​អ្នក​ត្រូវយក​ស្លឹក​ខ្ទឹម​ មកលាងទឹកឲស្អាត​ រួច​ហើយ​អ្នក​ត្រូវ​យក​វា​កាត់​ជា​កង់តូចៗ​ដែល​មាន​ប្រ​វែង​ប្រ​ហែល​ជា​ ៥ ​ថ្នាំង​ដៃ។​
  2. ​បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើការ​លាយម្សៅ ​ដោយដាក់ម្សៅ ១៥០ ក្រាម, ​ទឹកសណ្តែកសៀង ១ ស្លាបព្រាបបាយ, ​ស្កសរ កន្លះស្លាបព្រាបាយ ​បន្ទាប់​ពី​អ្នក​លាយ​គ្រឿងផ្សំ​រួចរាល់​ហើយអ្នក​​ត្រូវ​ធ្វើ​ការ​កូរ​បញ្ចូល​គ្នា​ឲ្យ​សប់​។
  3. អ្នក​ត្រូវ​ដាក់​ខ្ទះ​ឲ្យ​ក្តៅ​សិន ​រូច​មក​ដាក់​ប្រេងឆា ​ធ្វើ​ការ​រង់​ចាំ​បន្តិច​សិន​ទើប​អ្នក​ដាក់​​ស្លឹក​ខ្ទឹម ​និងម្សៅ​ចូល​ប៉ុន្តែម្សៅ​អ្នក​ត្រូវ​ដាក់​ឲ្យ​សប់​ពីលើ​ស្លឹក​ខ្ទឹម ​ប្រសិនបើ​កំ​ដៅ​ដែល​អ្នកកំពុង​ចម្អិន​នោះខ្លាំង ​អ្នកត្រូវ​ធ្វើ​ការ​បន្ថយ​កំដៅ ​រហូត​ទាល់​តែ​ឆ្អិន​ម្ខាង​ទើប​អ្នក​ធ្វើ​ការ​ត្រ​លប់​​ឲ្យឆ្អិន​ម្ខាង​ទៀត​នោះ​ជាការ​រួច​រាល់។

បញ្ជាក់  អាចដាក់សាច់ រឺ គ្រឿងសមុទ្រតាមចំនូលចិត្ត។

ររៀបធ្វើទឹកជ្រលក់

អ្នកត្រូវលាយ​គ្រឿងផ្សំ​ទឹកជ្រលក់ក្នុង​ចាន​តូច​មួយ​ ដែល​មាន​ដូចជា

  • ​ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • ស្កសរ ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំង ​កាត់ជាដុំៗតូចល្មម
  • ស្លឹកខ្ទឹម​ ​កាត់ជាកង់ៗ​ប្រវែង១ថ្នាំងដៃ
  • ម្ទេសក្រហម និងល្ងស ១ស្លាបព្រាកាហ្វេលីង​ឲ្យ​ឆ្ងុយ។
Facebook Comments

error: Content is protected !!