Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ធ្វើចាចាំងម្ញ៉ន់

 គ្រឿងផ្សំ

  • សរសៃមី ឬសរសៃអ្វីក៏បានមិនថា តាំងហ៊ុន គុយទាវ ឬស្ពេហ្កាទី។
  • សៀងខ្មៅ(Black bean paste) ឬភាសាកូរ៉េហៅថាចាចាំង짜장ជាប្រភេទទឹកជ្រលក់ម្យ៉ាងដែលផលិតចេញមកពីសណ្តែកខ្មៅ មានមានលក្ខណៈស្រដៀងនឹងសៀងរបស់យើង។ បើរកមិនបានប្រើទឹកស៊ីអ៊ីវខាប់ជំនួសក៏បាន។
  • ខ្ទឹមបារាំង ហាន់ស្តើងៗ (ឬចិតជាបួនជ្រុងតូចៗប៉ុនម្រាមដៃ)
  • ត្រសក់ ហាន់ឬសាប់ឲ្យស្តើងៗ (ឬចិតជាបួនជ្រុងតូចៗប៉ុនម្រាមដៃ) ក្រៅពីនេះគេអាចដាក់ការ៉ុត ឬដំឡូងបារាំងថែមទៀត តាមការនិយមចូលចិត្ត។
  • សាច់សត្វ យកសាច់អ្វីក៏បានតាមចូលចិត្ត កាត់ជាដុំតូចៗប៉ុនម្រាមដៃដូចគ្រាប់ឡុកឡាក់
  • សៀង(កិន) បើប្រើផលិតផលកូរ៉េត្រូវទិញ고추장 (ខូស៊ូចាំង)
  • ម្សៅពោត ឬខ្មែរយើងចូលចិត្តហៅថាម្សៅឆា យកទៅលាយជាមួយទឹកឲ្យរលាយ

របៀបធ្វើ

  1. យកខ្ទះដាក់លើភ្លើងឲ្យក្តៅ ហើយយកសាច់ដែលហាន់រួច មកដាក់ឆាត្រលប់ឲ្យសព្វសាច់ និងចាក់ទឹកបន្តិចដើម្បីកុំឲ្យជាប់ខ្ទះ។
  2. ដាក់ដំឡូង ការ៉ុត ត្រសក់ ខ្ទឹមបារាំង ឆាឲ្យសព្វ ចាក់ទឹកចូលឲ្យល្មម។
  3. ដាក់សៀង(កិន) ឬ ខូស៊ូចាំង និងសៀងខ្មៅចាចាំង (របស់ទាំងពីរយ៉ាងនេះអាចឆាចូលគ្នាសិនក៏បាន ឬដាក់ចូលតែម្តងក៏បាន) បន្ទាប់មកចាក់ទឹកម្សៅឆាចូលឲ្យខាប់ល្មម។
  4. ឆាត្រលប់ឲ្យចូលគ្នាហើយផ្សំរសជាតិតាមចូលចិត្ត(មកដល់ដំណាក់កាលនេះហើយវានឹងក្លាយជាពណ៌ខ្មៅ) ហើយដួសទុកមួយអន្លើ។
  5. ស្រុះសរសៃមីឲ្យឆ្អិនល្មមតាមត្រូវការ ហើយយកទៅត្រាំនៅក្នុងទឹកត្រជាក់។ ស្រង់ដាក់ក្នុងចានសម្រិតទឹកចេញឲ្យអស់។
  6. ចុងក្រោយយកគ្រឿងចាចាំងដែលដួសទុក មកចាក់ពីលើសរសៃមី ហើយរោយត្រសក់ឬការ៉ុតដែលសាប់ទុកពីលើជាការសេ្រច។

អាចហាន់ពងទាស្ងោរជាចំណិតៗញ៉ាំជាមួយក៏បាន តែកុំភ្លេចនៅពេលញ៉ាំត្រូវច្របល់ឲ្យខ្មៅសព្វសរសៃមីសិន ទើបពេលញ៉ាំទៅគេហៅថាចាចាំងម្ញ៉ន់។

Facebook Comments

error: Content is protected !!