សៀងខ្មៅ

គ្រឿងផ្សំ

  • សណ្តែកខ្មៅ 100g
  • ប្រេងឆា ២វែក
  • ខ្ទឹមសចិញ្រ្ចាំ ៤ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ៤ស្លាបព្រាបាយ
  • មើមខ្ញីចិញ្ច្រាំ ២ស្លាបព្រាបាយ
  • ម្ទេសចិញ្ច្រាំ ២ស្លាបព្រា
  • ស្រាស ១វែក
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ម្រេច ១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. ត្រាំសណ្តែកខ្មៅមួយយប់ ព្រឹកឡើងស្ងោរអោយឆ្អិន ទើបយកទៅចិញ្ច្រាំអោយល្អិតៗ ចង់អោយម៉ដ្ឋក៏បាន មិនអោយម៉ដ្ឋក៏បាន។
  2. កំដៅប្រេងឆាក្នុងឆ្នាំង ហើយដាក់ខ្ទឹមក្រហម និងខ្ញី ចូល លីងអោយក្រហមក្រមៅ ទើបចាក់ខ្ទឹមស ចូល លីងអោយក្រហមល្អ។
  3. ចាក់ស្រាសចូល ហើយថែម អំបិល ម្រេចនិងម្ទេសចិញ្ច្រាំ ចូល កូរអោយសព្វ។
  4. ចាក់ទឹក ៦វែកចូល ហើយចាក់សៀងចូល រំងាស់អោយពុះតិចៗ អោយចូលជាតិ រហូតរីងស្ងួតទឹកល្អ ទើបដួសទុក។

សៀងខ្មៅ ជាគ្រឿងផ្សំ សម្រាប់ ដាក់ជាមួយ ម្ទេសលីងខ្លាញ់ សម្រាប់ឆាសាច់មឹក ឬ សាច់សមុទ្រផ្សេងៗ លាយជាមួយបន្លែ ជាដើម។
ចំណាំ សូមកុំដាក់ស្ករ ក្នុងសៀងនេះ ព្រោះស្ករធ្វើអោយឆាប់ដុះផ្សិត ខូចគុណភាព។
 

Facebook Comments

error: Content is protected !!