បាយឆាគីមឈី

គ្រឿងផ្សំ

  • ប្រេងឆា
  • សាច់ជ្រូកចិញ្ច្រាំ
  • បាយឆ្អិន
  • ស្លឹកខ្ទឹមហាន់ (បំបែកគល់ និងស្លឹកផ្សេងគ្នា)
  • គីមឈីចិញ្ច្រាំ
  • ទឹកគីមឈី
  • ប្រេងល្ង
  • ទឹកស៊ីអ៊ីវ
  • ស៊ុត
  • គ្រាប់ល្ង
  • សាច់ក្រក
  • ហតដក(ប្រេងល្ងរ, សាច់ក្រក, ហតដក ដាក់ក៏មិនបាច់ក៏បានតាមការចូលចិត្ត)

វិធីចម្អិន

  1. ចាក់ប្រេងឆាក្នុងខ្ទះក្ដៅ ឆាសាច់ទាល់តែឆ្អិន។
  2. យកបាយឆ្អិនដាក់ក្នុងចានគោមមួយ ដោយដាក់ប្រេងឆាចូលប្រហែល 1 ស្លាបព្រាបាយ ហើយច្របល់គ្នា។
  3. បំពងគល់ខ្ទឹមទាល់តែមានក្លិនឈ្ងុយ ប្រហែលជា 30 វិនាទី ទើបដាក់សាច់ក្រក់ សាច់ជ្រូកចិញ្រ្ចាំ ឆាត្រលប់មួយគ្រាមល្មម ប្រហែល15 វិនាទី។បន្ទាប់មកចាក់ គីមឈីចិញ្ច្រាំ និងទឹកគីមឈីចូល រួចចាក់បាយចូល ឆាវាឱ្យចូលជាតិល្អ ប្រហែល 10 នាទី ឱ្យមើលទៅបាយឡើងក្រហម។
  4. បន្ថែមទឹកស៊ីអ៊ីវ និងប្រេងល្ងចូល កូរចុះឡើងប្រហែល 3 ទៅ 5 នាទីឱ្យវាចូលជាតិល្អ។ កុំភ្លេចភ្លក់មើល ថាតើរសជាតិវាត្រូវចំណូលចិត្តរបស់លោកអ្នកហើយឬនៅ រួចដួសដាក់ចាន។
  5. ចៀនស៊ុត រួចដួសដាក់ពីលើបាយឆានោះ ហើយរោយស្លឹកខ្ទឹមហាន់ និងគ្រាប់ល្ងពីលើជាការស្រេច៕
Facebook Comments

error: Content is protected !!