Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ទឹកម្ទេស

គ្រឿងផ្សំ

  • ម្ទេសប្លោកទុំ(កាត់ទងចេញ)  ១គីឡូ
  • ម្ទេសដៃនាង ទុំ (បេះទងចេញ)  ១គីឡូ
  • ខ្ទឹមស ២០មើម
  • ទឹកខ្មេះ ២០វែក
  • អំបិល ២០ស្លាបព្រាកាហ្វេ
  • ស្ករ ២០ស្លាបព្រាបាយ

របៀបធ្វើ

  1. យកម្ទេសប្លោកទុំ និង ម្ទេសដៃនាង ទុំ យកទៅលាងអោយស្អាត ដាក់ស្រុះទឹកក្តៅ មួយនាទី ហើយស្រង់ចេញ សម្រស់អោយស្រស់ទឹក។ កុំស្រុះយូរជាងនេះ នាំអោយម្ទេសរលួយ ខូចរសជាតិ។
  2. យកម្ទេសសម្រស់នេះ ទៅកិនជាមួយមើមខ្ទឹមស អោយម៉ដ្ឋខៃចូលសាច់គ្នា។
  3. ចាក់ទឹកខ្មេះចូល លាយអោយសព្វ ទុកចោលបីម៉ោង។
  4. ចាក់ស្ករនិង អំបិលចូល កូរអោយសព្វ ទើបដួសដាក់កែវទុកក្នុងទូទឹកត្រជាក់ ទុកបានយូរអាទិត្យ។
  5. សូមកុំដាក់ម្ជូរក្រូចឆ្មារ ព្រោះនាំអោយឆាប់ផ្អូម ដុះផ្សិត ខូចគុណភាព។
  6. សម្រាប់សាច់ម្ទេសកិន យើងចង់យកចេញក៏បាន មិនយកក៏បាន។ បើយកគ្រាប់ចេញ ទឹកម្ទេសនឹងមានសាច់ម៉ដ្ឋស្អាត តែមិនសូវហិរ។ បើទុកគ្រាប់កិនជាមួយ ទឹកម្ទេសនឹងមានភាពគគ្រើមបន្តិច ប៉ុន្តែហិរល្អ។
  7. បើយកម្ទេសកិនត្រាំទឹកខ្មេះសុទ្ធ យើងអាចទុកបានរាប់ខែ មិនដុះផ្សិត។ តែ នៅពេលបរិភោគ យើងត្រូវយកទៅលាយអំបិលស្ករសិន។ បើលាយអំបិលនិងស្ករហើយ ទុកបានប្រហែលពីរអាទិត្យ។
Facebook Comments

error: Content is protected !!