Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បបរសណ្តែកប្រៃនំបុ័ងណាន់

របៀបធ្វើបបរសណ្តែកប្រៃ
*តាមធម្មតាខ្មែរយើងធ្វើបបរសណ្តែកជាបង្អែម តែខ្ញុំសូមណែរនាំបបរសណ្តែកប្រៃតាមបែបឥណ្ឌា ម៉ិចស៊ិចកូ និងអារ៉ាប់វិញម្តង។ អាហារនេះ យើងបរិភោគតែវាដូចបបរគ្រឿងក៏បាន បរិភោគជាមួយនំប៉័ង ចាខ្វៃ រូទី ណាន ដូចសម្លរការី រឺក៏ បរិភោគជាមួយបាយដូចទឹកសម្លរធម្មតាក៏បានដែរ។
គ្រឿងផ្សំ
– សណ្តែកបាយបកសំបកហើយ (សណ្តែកលឿង) រឺ សណ្តែកបាយទាំងសំបក (សណ្តែកខៀវ) ១កំប៉ុង
– ប៉េងប៉ោះ ១ឬ២ផ្លែ
– ម្ទេសខៀវ (ម្ទេសពណ៌បៃតងមិនសូវហិល រឺម្ទេសហិលតាមការនិយមចូលចិត្ត)
– ស្លឹកជីវ៉ាន់ស៊ុយ រឺ តាំងអោ
– ខ្ទឹមក្រហម១មើមធំ រឺ ច្រើនជាងនេះតាមការចូលចិត្ត (បើមិនបរិភោគខ្ទឹមទេ មិនបាច់ដាក់ក៏បាន)
– គ្រឿងក្រៀម (ម្ទេសក្រៀម ស្លឹកការី គ្រាប់ស្ពៃហាង គ្រាប់កូមីន ស្លឹកក្រូចសើច គ្រាប់ក្រវ៉ាញ និងផ្កាក្លាំពូ) បើមានមិនគ្រប់មិនបាច់ខ្លះក៏បាន។
– ប្រេងឆា
– ម្សៅល្មៀត ឬល្មៀតបុក
– ម្រេចម៉ដ្ឋ
– អំពិលទំ (ម្ជូរអ្វីផ្សេងក៏បាន)
– ទឹក ឬទឹកស៊ុបបន្លែ
– គ្រឿងបន្ថែមរសជាតិ (អំបិល ទឹកស៊ីអ៊ីវបន្តិចបន្តួច ម្សៅស៊ុប-មិនដាក់ក៏បាន)
របៀបធ្វើ
– ដាក់សណ្តែកត្រាំទឹក៦ម៉ោង រឺកាន់តែល្អត្រាំទឹកមួយយប់។ លាងសម្អាតហើយដាក់ស្ងោរហើយផ្ងំលំនាំដាំបាយ។ ពេលឆ្អិន ដួសទុកមួយឡែក។
– ដាក់ឆ្នាំងដាំលើភ្លើង ចាក់ប្រេងឆាចូល ទុកអោយក្តៅរួចដាក់គ្រឿងក្រៀមចូល។ បំពងវាបន្តិច សឹមដាក់ខ្ទឹមក្រហមចូល ហើយបន្តដាក់ម្ទេសខៀវ និងបំពងអោយឈ្ងុយ។
– ដាក់ប៉េងប៉ោះចូល។ ឆាវាអោយឆ្អិន សឹមដាក់សណ្តែកចូល។ ឆាវាបញ្ចូលគ្នា ហើយដាក់គ្រឿងបន្ថែមរសជាតិផ្សេងៗ ទឹកអំពិលទុំ និងល្មៀតចូល។ គ្របវាប្រមាណមួយនាទី ហើយបន្ថែមទឹក រឺទឹកស៊ុប២ពែង។ បន្ថយភ្លើងហើយទុកវារំងាស់ប្រមាណ២០នាទី។
– បន្ថែមទឹក ហើយបន្តរំងាស់ទៀត ទាល់តែសណ្តែកឆ្អិនល្អ និងផុយបែក។ បបរនេះ សណ្តែកកាន់តែផុយ កាន់តែឆ្ងាញ់។
– ដួសដាក់ចាន រោយម្រេច និងស្លឹកវ៉ាន់ស៊ុយជាការស្រេច។

បើបរិភោគជាមួយនំប៉័ង ណាន…. បបរគួរតែខាប់។

Facebook Comments

error: Content is protected !!