តៅហ៊ូចៀនស្រូបទឹកសីុអីុវល្ង

គ្រឿងផ្សំ៖

  • – តៅហ៊ូ ៤ដុំ
  • – ប្រេងបន្លែ ៣០មីលីលីត្រ
  • – ទឹកសីុអ៊ីវ សណ្ដែក ៤៥មីលីលីត្រ 
  • – ម្សៅម្ទេសម៉ត់ តាមកាចូលចិត្ត
  • – ដើមខ្ទឹម ១ដើម​ហាន់តូចៗ
  • – ខ្ទឹមស ១ដុំ​ហាន់តូចៗ
  • – ប្រេងល្ង ៥ មៅលីលីត្រ
  • – ល្ងលីង
  • – អំបិលបន្តិច

វីធីធ្វើ៖

តៅហ៊ូលាងឲ្យ​ស្អាត, កាត់ស្ដើងៗ​ដាក់ឲ្យស្ងួត​ រួច​រោយអំបិល​ពីលើតៅហ៊ូទុក​ប្រហែល ៥នាទី។

យកតៅហ៊ូផ្ដិត​នឹងក្រដាក់​ឲ្យស្ងួត​ល្អ បើកភ្លើង​ចាក់ប្រេងចូលខ្ទះ​ទុកឲ្យ​ក្ដៅ រងចាំដាក់​តៅហ៊ូចូលចៀន​ឲ្យឆ្អិន​ទាំងសងខាង។

ខណៈពេលចៀន​តៅហ៊ូអ្នក​បន្តលាយ​ទឹកជ្រលក់៖ ទឹកស៊ីអ៊ីវ, ម្សៅម្ទេស, ខ្ទឹមស, ដើមខ្ទឹម, ប្រេងល្ង និងល្ងលីង​ទៅក្នុង​ចានមួយ​ហើយកូរឱ្យ​សព្វចូលគ្នា។

ជាចុងក្រោយយក​តៅហ៊ូចៀនរួចរៀប​ដាក់​ចាន ហើយស្រោយទឹកជ្រលក់ដែល​អ្នក​បាន​ធ្វើ៕

Facebook Comments

error: Content is protected !!