Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បាយឆាយ៉ាងចូវ

គ្រឿងផ្សំ

  • បាយស ៣០០ក្រាម
  • ស៊ុតមាន់ ១គ្រាប់
  • សាច់ជ្រូក ៥០ក្រាម
  • សណ្តែកបារាំង ២០ក្រាម
  • ការ៉ុត ២០ក្រាម
  • សាច់ក្រកវះជាពីរ ៤០ក្រាម
  • ស្លឹកខ្ទឹមហាន់ល្អិតៗ ១ស្លាបព្រាបាយ
  • ប្រេងឆា ១/២ស្លាបព្រាបាយ

គ្រឿងផ្សំរសជាតិ

  • ប័រសាប ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១/៤ស្លាបព្រាកាហ្វេ
  • ទឹកសីុអីុវ ១/៤ស្លាបព្រាកាហ្វេ
  • អំបិល ១/៨ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១/៨ស្លាបព្រាកាហ្វេ
  • ស្ករស ១/៨ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. ការ៉ុត សណ្តែកបារាំង ហាន់ល្អិតៗហើយស្រុះទឹកក្តៅរយះពេល៣នាទី។
  2. ស៊ុតមាន់វាយចូលគ្នាអោយសព្វ
  3. សាច់ជ្រូកស្ងោអោយឆ្អិន ចំណែកសាច់ក្រកចៀនអោយក្រៀម រួចយកសាច់ទាំង២ហាន់អោយល្អិតៗ
  4. ដាក់ខ្ទះកូរស៊ុតមាន់ ដោយប្រើភ្លើងតិចៗ
  5. រួចចាក់បាយសចូលឆាអោយសព្វ ទើបដាក់សាច់ បន្លែ គ្រឿងផ្សំរសជាតិខាងលើ និងប័រចូល ឆាអោយសព្វម្ដងទៀត ទើបរោយស្លឹកខ្ទឹមពីរលើជាកាស្រេច។
Facebook Comments

error: Content is protected !!