Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ពងទាចៀនត្រីប្រម៉ា

គ្រឿងផ្សំ
-ពងទា២គ្រាប់
-ត្រីប្រម៉ា៥០ក្រាម
-សាច់ជ្រូក៥០ក្រាម
-ខ្ទឹមបារាំង១/៤មើម
-ទឹកត្រីបន្តិច
-ម្សៅស៊ុបបន្តិច
-ស្ករសបន្តិច
-បន្លែទៅតាមចំនូលចិត្ត ត្រប់ស្រួយ ត្រសក់ ពពាយ ស្ពៃក្តោប សណ្តែកគួ ការ៉ុត….

ទឹកជ្រលក់
-ម្ទេសខ្មាំង២គ្រប់
-ស្ករស១ស្លាបព្រាបាយ
-ម្សៅស៊ុប១ស្លាបព្រាតែ
-ទឹកត្រី១ស្លាបព្រាបាយ
-ខ្ទឹមសក្រហម១មុខ២កំពឺស

វិធីធ្វើ

  1. សាច់ជ្រូកនិងត្រីប្រម៉ាចិញ្ច្រាំអោយម៉ត់។
  2. គោះពងទាវាយអោយបែក រួចដាក់សាច់ជ្រូកនិងត្រីប្រម៉ាចូលកូរអោយសព្វល្អ។
    ដាក់គ្រឿងផ្សំរសជាតិចូល។ដាំខ្លាញ់អោយក្តៅចាត់ល្បាយពងទាចូលចៀនអោយក្រៀមទាំងសងខាង។
  3. ធ្វើទឹកជ្រលក់ ដោយបុកខ្ទឹមស ក្រហមជាមូយគ្នាអោយម៉ត់ បាចេញរូច
  4. ដាក់ក្នុងចានជ្រៅមូយ ដាក់គ្រឿងផ្សំទាំងអស់ចូល ម្ទេសខ្មាំងហាន់ល្អិតៗដាក់ចូលដែរ រួចភ្លក់មើលអោយល្មមរសជាតិ។
    រៀបសាលាដដាក់ចំហៀងចានរួចដាក់ពងទាចៀនពីចំហៀងបន្លែមួយចំហៀងដាក់កូនចានទឹកជ្រលក់នៅជិតនោះដែរជាការស្រេច។
Facebook Comments

error: Content is protected !!