Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

សម្លខ្ទិះគ្រឿងសមុទ្រ

គ្រឿងផ្សំ

  • បង្គា 150g
  • មឹក 250g
  • ផ្សិតចំបើង 200g (ពុះជាពីរ)
  • ខ្ទឹមបារាំង 100g (ពុះជាបួន)
  • ជីរណា ហាន់ល្អិត 10g
  • ជីវ៉ាន់ស៊ុយ 5g
  • ប៉េងប៉ោះទុំ ឆ្កឹះគ្រាប់ 1ផ្លែ (ពុះជាបួន)
  • ម្ទេសដៃនាងធំ ចំណិត 1ផ្លែ
  • ខ្ទិះដូង ដើម 50ml
  • ខ្ទិះដូង ចុង 400ml
  • ទឹកធម្មតា 150ml
  • ទឹកក្រូចឆ្មា 1ស្លាបព្រាកាហ្វេ
  •  គល់ស្លឹកគ្រៃ ហាន់បញ្ឆិតៗ 1ដើម
  • រំដេង ដំ 10g
  • ខ្ទឹមក្រហម ដំ 15g
  • ស្លឹកក្រូចសើច ហែកសន្លឹក 2សន្លឹក
  • ទឹកត្រី 2 ½ ស្លាបព្រាបាយ
  • ស្ករស 1ស្លាបព្រាកាហ្វេ
  • អំបិល បន្តិច

វិធីធ្វើ

  1. បង្គាអត់យកក្បាល បកសម្បក វះខ្នង មឹកបកយកស្រទាប់ខ្មៅចេញ ហើយកាត់កង់ៗ ប្រហែល 1cm។
  2.  ដាក់ខ្ទះចាក់ខ្ទិះចុង ទឹកធម្មតា គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចចូលដាំឲ្យពុះ។
  3. បន្ទាប់មក ដាក់បង្គា និងមឹករម្ងាស់ដោយប្រើភ្លើងតចៗ ហាមកូរ។
  4. បន្ទាប់ពីឆ្អិនល្អហើយ ដាក់បន្លែ ខ្ទិះដូងដើម ទឹកត្រី ស្ករស និងអំបិលចូលរម្ងាស់បន្តិចទៀត ទើបបន្ថែម ជី ម្ទេសដៃនាងធំ និងទឹកក្រូចឆ្មាពីលើទៀត ជាការស្រេច៕

ចំណាំ សម្លខ្ទិះគ្រឿងសមុទ្រ ជាម្ហូបបែបថៃ សម្លនេះមានគ្រឿងផ្សំដែលស្រដៀង ទៅនឹងសម្លតុំយុំាដែរ ប៉ុន្តែមិនជូរ និងមិហិរទេ សូមសាកល្បងនូវរសជាតិបែបសម្លខ្ទិះ គ្រឿងសមុទ្រនេះម្តង។

Facebook Comments

error: Content is protected !!