ទឹកជ្រលក់ស៊ូគី suki sauce

]

គ្រឿងផ្សំ

  • ទឹក ១០០មល
  • ទឹកម្ទេសគ្រាប់ ៥០មល
  • ទឹកម្ទេស ១០០មល
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
  • ស្កសរ ៤ស្លាបព្រាបាយ
  • តៅហ៊ូកែវ ៤ដុុំ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងល្ង ៥០មល
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយកន្លះ
  • ខ្ទឹមស ៨កំពឹស
  • ម្ទេស​ដាក់តាមចំនូលចិត្ត
  • ល្ងស​ បន្តិច
  • ជីគីនឆាយ ១ស្លាបព្រាបាយ
  • ដើមជីវ៉ាន់ស៊ុយយកទាំងឬស ២ស្លាបព្រាបាយកន្លះ

វិធីធ្វើ

  1. ចាក់ខ្ទឹមស ម្ទេស ដើមជីវ៉ាន់ស៊ុយ ជីគីនឆាយ ទឹកម្ទេស​ ទឹកម្ទេសគ្រាប់ ទឹកត្រី តៅហ៊ូ ទឹកឆ្អិន ក្រឡុកចូលគ្នាអោយម៉ត់។
  2. យកល្បាយដែលក្រឡុកខាងលើចាក់ចូលក្នុងឆ្នាំង បើកភ្លើងតិចៗ យកវែងកូអោយសព្វ។
  3. ពេលពុះ ចាក់ប្រេងខ្យង ស្កសរ ទឹកក្រូចឆ្មា ចុងក្រោយចាក់ ល្ង ទឹកល្ង
  4. ចាក់ទឹកជ្រក់ដាក់ក្នុងចានលំអរស្លឹកជីវ់ាន់ស៊ុយ និងរោយល្ងជាកាស្រេច។
Facebook Comments

error: Content is protected !!