Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ជ្រក់ស្ពៃជើងទា-កុងឆាយ

  គ្រឿងផ្សំ៖

  •  ស្ពៃជើងទា ៣គីឡូក្រាម
  • រំដេង ២ខាំ
  • អំបិលគ្រោះ២ខាំ
  • ស្ករសកន្លេះគីឡូក្រាម

វិធីធ្វើ៖

  1. ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)។
  2. ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។
  3. – បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា
    – ដាំទឹកស្ករស ១លីត្រ
    – យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង, ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)
    – រៀបស្ពៃចូលក្រឡ ឬ កែវ
    – ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច។រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។

វិធីធ្វើមួយបែបទៀត៖

  1. ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ) ។
  2. ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច។

បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង,
អរគុណចំពោះការចែករំលែក។

សូមជួយចែករំលែក ជំនាញ ផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។

 

Facebook Comments

error: Content is protected !!