Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ណាមឹុ ឬពួយឡេង

គ្រឿងផ្សំ

  • ស្ពៃពួយឡេង ៣០០ក្រាម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ល្ងស ១ស្លាបព្រាបាយ
  • កន្សែងក្រដាស់ ៥សន្លឹក

គ្រឿងលាយ

  • ទឹកសីុអីុវជប៉ុន កន្លះស្លាបព្រាបាយ
  • អំបិល ១/៨ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១/៨ស្លាបព្រាកាហ្វេ
  • ប្រេងល្ង ១ស្លាបព្រាបាយ

វិធីធ្វើ

  1. ស្ពៃពួយឡេង បន្ទាប់ពីលាងទឹកទាំងគុម្ពហើយដាក់ស្រុះទឹកក្ដៅរយះពេល១នាទី ដោយដាក់អំបិលបន្តិច(ស្រុះខាងគល់មុន)រួចស្រង់ចេញដាក់ត្រាំទឹកកកអោយត្រជាក់សិន។
  2. យកគ្រឿងលាយ​​ លាយចូលគ្នាអោយសព្វ។ស្ពៃពួយឡេងពូតទឹកចេញអោយអស់ កាត់ឬសចេញ រួចកាត់ជាកង់ៗប្រហែល៥សម​ បន្ទាប់មកយកកន្សែងក្រដាស់ផ្តិតទឹកចេញអោយអស់។
  3. យកស្ពៃពួយឡេងដាក់ច្របល់ជាមួយគ្រឿងលាយខាងលើអោយសព្វ ហើយរោយល្ងសពើ ទុកជាការស្រេច។
Facebook Comments

error: Content is protected !!