Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាត្រកួនហិលបែបថៃ

 គ្រឿងផ្សំ
_ត្រកួនខ្ចី ត្រកួនចិន
_ខ្ទឹមសហាន់ស្តើងៗ
_ម្ទេសហិលដាក់តាមការចូលចិត្ត
_ម្សៅស៊ុបរ៉ុតឌី
_ប្រេងខ្យង
_ប្រេងឆា
_ទឹកស៊ីអ៊ីវ
_ទឹកត្រី
_ស្ករស
_សាតេដប រឺ ទឹកសៀងដប
វិធីធ្វើ
១ យកគ្រឿងខាងលើទាំងអស់លាយអោយសព្វជាមួយត្រកួន។
២ ដាក់ខ្ទះលើភ្លើងអោយក្តៅ ចាក់ប្រេងឆាចូល ហើយដាក់ត្រគួនដែលលាយគ្រឿងរួច ត្រលប់អោយទន់ត្រកួនជាកាស្រេច។
👉ឆាកុំឆ្អិនត្រកួនពេក(រលួយត្រកួន) ព្រោះត្រគួនឆ្អិនពេក នាំអោយស្វិត មិនស្រួយ
👉អាចយកត្រកួនទៅស្រុះអោយទន់ ហើយយកគ្រឿងខាងលើឆាកូលើភ្លើងអោយសព្វ សឹមយកទឹកឆាមកស្រោចពីលើត្រកួនដែលស្រុះ។

Facebook Comments

error: Content is protected !!