អំបិលបង្គា

គ្រឿងផ្សំ

  • បង្គា ១ខាំ ត្រាំទឹកអោយរីក ហើយបុក ឬកិនម៉ាសុីន អោយស្ទើរម៉ត់ ភ្លក់ផង បើបង្គាប្រៃ បន្ថយអំបិល
  • ម្ទេស ដាក់តាមចិត្ត បើចង់ហិរខ្លាំងបុកវា ឬកិនម៉ាសុីន បើមិនសូវចេះហិរ ហាន់វា
  • ម្សៅស៊ុបខ្នរ ៣ស្លាបព្រា
  • អំបិល ១ស្លាបព្រាស្ទើរ
  • ប៊ីចេង ប្រើក៏បាន មិនប្រើក៏បាន
  • ស្ករស ៣ស្លាបព្រាដែរ

វិធីធ្វើ

  1. ដាក់ខ្ទះ ឆាម្ទេស អោយស្ងួតតិច ចាំដាក់បង្គា ឬដាក់គ្រឿងមុនក៏បាន
  2. ដាក់ម្សៅស៊ុបខ្នរ អំបិល ប្រើភ្លើងតិចល្មម ឆាទាល់ចូលជាតិតែ១ ថែមម្ទេសឆាខ្លះ យកពណ៌ ឆាអោយចូលជាតិល្អសិន ទើបថែមស្ករស បន្ថយភ្លើងអោយស្ទើរអស់ ហើយភ្លក់មើល អោយរសជាតិ ហិរ ប្រៃ ផ្អែម។


មូលហេតុខ្ញុំហាន់ម្ទេសហើយមិនដាក់គ្រាប់ មកពីអ្នកធ្វើមិនសូវចេះហិរ បើអ្នកចូលចិត្តបុកយកម៉ងទៅ ហើយឆាភ្លែតបានហើយកុំអោយម្ទេសស្ងួត ហើយដាក់តាមចិត្តទៅ កាន់តែហិរ កាន់តែឆ្ងាញ់ ។

By Sakorak Thonn

Facebook Comments

error: Content is protected !!