Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ទឹកត្រីកោះកុង

ខ្ញុំចេះធ្វើពីប៉ាៗតាំងពីតូចមកគាត់តែងប្រាប់ជារឿយៗថាទឹកត្រីកោះកុងពិតគឺអត់ប្រើទឹកត្រីទេប៉ាធ្លាប់ធ្វើការរកសីុនៅកោះកុងកំពុងសោមនិងថៃដូច្នេះគាត់ជំនាញធ្វើទឹកត្រីនេះណាស់មិនថាញាំុជាមួយគ្រឿងសមុទ្រ,ធ្វើភ្លានឹងធ្វើម្ហូបជាច្រើនសុទ្ធតែអាចយកវាមកធ្វើគ្រឿងផ្សំបាន។

គ្រឿងផ្សំ

  • ខ្ទឹមស
  • ម្ទេស
  • ស្ករស
  • អំបិល រឺអំបិលខ្នរ (រសជាតិមាន់)
  • ម្សៅស៊ុប
  • ក្រូចឆ្មា

របៀបធ្វើ

  1. ដាក់បុកខ្ទឹមសមិនបាច់បកសំបកបុកខ្ទឹមសអោយបែកតិចៗទើបងាយស្រួលយកសំបកចេញធ្វើបែបនេះចំនេញពេលច្រើន។
  2. យកសំបកចេញអស់ បុកម្ទេសលាយគ្នាតិចៗបន្ទាប់មកដាក់ស្ករសចូលដើម្បីកាត់បន្ថយកុំអោយខ្ទៀតនិងមិនក្រហាយដៃ វាជួយអោយខ្ទឹមនិងម្ទេសម៉ត់ល្អនិងធ្វើអោយទឹកត្រីចូលជាតិល្អនិងនៅខាប់បិុៗ។
  3. ក្រោយពេលម៉ត់ល្អហើយចាប់ផ្តើមដាក់អំបិលនិងម្សៅស៊ុបចូលញ៉ុមៗអោយចូលល្អហើយច្របាច់ក្រូចឆ្មាចូលគ្នាក្នុងត្បាល់បុកញ៉ុមវាអោយចូលជាតិគ្នាល្អ អាចដាក់ទឹកក្តៅដាំពុះចូលបន្តិចប្រសិនបើវាខាប់ពេក។
  4. បន្ទាប់មកភ្លក់វា និងថែមថយគ្រឿងតាមក្រោយតាមការចូលចិត្ត ។
  5. ទឹកត្រីកោះកុងត្រូវតែខាប់បិុៗមិនរ៉ាវដូចទឹកត្រីផ្អែមទេរស់ជាតិត្រូវជូរហិរខ្លាំងប្រៃផ្អែមរាងដិតបន្តិចព្រោះត្រូវជាមួយ

គ្រឿងសមុទ្រ រឺភ្លាសាច់ឆៅគ្រប់មុខ ធ្វើហើយអាចទុកបានរាប់ខែ បើដាក់ក្នុងទូទឹកកកទៀតកាន់តែបានយូរ ។

By Abby Lim

Facebook Comments

error: Content is protected !!