Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស្ងោម្រះអោយឆ្ងាញ់

អ្នកណាដែលតែងតែក្តៅសាច់ស្ទីងៗ ញាំម្រះទៅល្អណាស់ ស៊ុបម្រះ ឆា ស្ងោ …….តាមការជ្រើសរើស

គ្រឿងផ្សំ
– សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់
– បង្គាបកអោយស្អាត ( យកបង្គាតូចៗល្មម )
– បង្គាក្រៀម
– ម្រះ កាត់ជាកង់ រួចយកស្នូលគ្រាប់ចេញ
– ខ្ទឹមសចិញ្ច្រាំអោយម៉ត់
– ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច
– ស្លឹកខ្ទឹម ស្លឹកជីវាន់ស៊ុយ
វិធីធ្វើ

  1. យកសាច់ដែលចិញ្ច្រាំហើយមកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច ខ្ទឹមសចិញ្ច្រាំ បង្គាក្រៀម និង បង្គា ( បើបង្គាវែងពេក អាចកាត់ជាដុំៗ ដើម្បីងាយស្រួលញាត់ចូលក្នុងម្រះ ) រួចច្របល់អោយចូលជាតិ។
  2.   បន្ទាប់មកយកម្រះ ដែលយើងបានឆ្កិះយកគ្រាប់ហើយ មកញាត់សាច់ដែលយើងលាយគ្រឿងហើយដាក់ចូល ( បើបងប្អូនមិនចូលចិត្តល្វីងពេក អាចយកម្រះទៅស្រុះចេញហើយ ចាំយកមកញាត់សាច់ក៌បាន )។
  3. ដាក់ដាំទឹកអោយពុះ រួចដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប ទើបដាក់ម្រះចូល ទុកអោយពុះម្ដងទៀត រួចភ្លក់មើលអោយល្មមតាមការចូលចិត្តហើយទុកអោយឆ្អិនសាច់ល្អហើយ ទើបលើកចេញ ដាក់ស្លឹកខ្ទឹម និង ជីវ៉ាន់ស៊ុយចូល រួចជាការស្រេច។
Facebook Comments

error: Content is protected !!