Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស្ងោជ្រក់ត្រីជាមួយគីមឈី

គ្រឿងផ្សំ​៖
– ត្រី​ឡាប​យ៉ា
– គីម​ឈី​
– គល់​ស្លឹកគ្រៃ ( កាត់​ប្រហែល 1​ថ្នាំងដៃ )
– ស្លឹក​ក្រូចសើច
– ខ្ទឹមស
– ម្ទេស​
– អំបិល
– ម្សៅ​ស៊ុប
– ស្ករស
– ជី​នាងវង
– ជីប​ន្លា
– ស្លឹក​ខ្ទឹម ( ហាន់​តូច ៗ )

 វិធី​ធ្វើ​៖
– យក​គល់​ស្លឹកគ្រៃ ខ្ទឹមស ស្លឹក​ក្រួច​សើច ម្ទេស ទៅ​រំលីង​អោយ​ឈ្ងុយ រួច​ដួស​ទុក​មួយអន្លើរ
– បន្ទាប់មក​ដាក់​ដាំទឹក ( ពេល​ដាំទឹក ដាក់​ស្លឹក​ក្រូចសើច គល់​ស្លឹកគ្រៃ ខ្ទឹមស ម្ទេស ដែល​យើង​រំលីង​រួច​ចូលក្នុង​ឆ្នាំង ) ទុកអោយ​ពុះ រួច​ដាក់ ត្រី ចូល​ហើយ​ទុកអោយ​ពុះ​ម្ដងទៀត ( បើ​មាន​ពពុះ​ដួស​ចេញ​អោយអស់ ដើម្បី​កុំអោយ​ឆ្អាប )
– រួច​ដាក់ គីម​ឈី ម្សៅ​ស៊ុប ស្ករស និង អំបិល​បន្តិច ទុកអោយ​ពុះ​សព្វ​ចូលជាតិ ភ្លក់​មើល​អោយ​ល្មម​តាម​ការចូល​ចិត្ត ( បើ​ស្ទើរ​គ្រឿង​អ្វី​បន្ថែម​តាម​ចំនូលចិត្ត )
– ពេល​ទទួលទាន ដាក់​ស្លឹក​ខ្ទឹម ជី​នាងវង និង ជីប​ន្លា ដែល​យើង​ហាន់​រួច​ចូល ពី​ខាងលើ រួច​ជាការ​ស្រេច អាច​ទទួលទាន​ក្ដៅ​ទើប​មាន​ឳ​ជា​រស ៕

Facebook Comments

error: Content is protected !!