Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស៊ុបពងទាកូន

គ្រឿងផ្សំ‬
– ពងទាកូន ១០ គ្រាប់
– ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
– ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
– គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម
– ស្លឹកក្រូច ៤ សន្លឹក
– ខ្ទឹមស ៤ កំពិស ដំអោយបែក
– រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
– ស្ក ២ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
– ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
– ទឹកត្រី ១ស្លាបព្រាបាយ
– ទឹកដោះគោឆៅ ១ កុំប៉ុង
– ទឹក ២-៣ លីត្រ
របៀបធ្វើ‬

  1. ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។
  2. យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។
  3. ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។
  4. ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា បន្លែតាមចំនូលចិត្ត។
Facebook Comments

error: Content is protected !!