Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស្ងោស៊ុបជីឆាយ

គ្រឿងផ្សំ៖
– សាច់ជ្រូក ៥០ក្រាម
– គ្រឿងក្នុងជ្រូក ៥០ក្រាម
– ប្រហិតត្រី ១/២​កញ្ចប់
– សសៃកែង​ ២ដុំ
– បង្គា ១០ក្រាម
– មឹក ១០ក្រាម
– ហេបីយីហ៊ឺ​ ១០ក្រាម
– ផ្សិតចំបើង ៣០ក្រាម
– តៅហ៊ូ ១/២ដើម
– ការ៉ុត ១/៣ដើម
– ផ្កាគូឆាយ ២០ក្រាម
– ជីឆាយ ១/២ដុំ
– គល់ខ្ទឺម ២ដើម
– ជីគីនឆាយ ១/២ដុំ
– ខ្ទឹមលីង ១/២ស្លាបព្រាកាហ្វេ
– ទឹកត្រី ១ស្លាបព្រាបាយ
– អំបិល ១/២ស្លាបព្រាកាហ្វេ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
– ទឹកស៊ុប ២វែកកន្លះ

វិធីធ្វើ៖

  1. យកសាច់ជ្រូកចិញ្ចាំឲ្យម៉ត់ គ្រឿងក្នុងជ្រូកឆូតហាន់បន្ទះស្តើងៗ រួចហើយត្រាំទឹក២នាទីដើម្បីកុំឲ្យមានក្លិនសសៃកែង ធ្វើឲ្យផុយកាត់បញ្ឆិតៗ ។
  2. បង្គាបកសំបកពុះយកសរសៃខ្នងចេញ មឹកបកស្បែកលាងទឹក ឆូតជាក្រឡាចក្រត្រង ហាន់បន្ទះ២ធ្នាប់ដៃ។
  3. យកផ្សិតពុះជាពីរ តៅហ៊ូពុះជាដុំល្មមៗ ការ៉ុតចិតជាបន្ទះស្តើងៗ ផ្កាគូឆាយ គល់ខ្ទឹម ជីគីនឆាយ កាត់កង់ៗប្រវែង ១ថ្នាំងដៃ​។​ បន្ទាប់មកយកផ្សិត ការ៉ុតស្រុះទឹកក្តៅឲ្យស្រពាប់បន្តិចទុកមួយអន្លើ។
  4. យកឆ្នាំងភ្លើង រឺចានគោមរាបផ្កាគូឆាយ តៅហ៊ូពីក្រោមបន្ទាប់រៀប គ្រឿងក្នុងជ្រូក ហេបីយីហ៊ឺ គ្រឿងសមុទ្រ ប្រហិតត្រី ការ៉ុត សរសៃកែង ទើបចាក់ទឹកស៊ុប បង់គ្រឿងចូល ទឹកត្រី អំបិល ម្សៅស៊ុបមាន់ដាក់ភ្លើងឲ្យពុះ បង់គល់ខ្ទឹម ជីវ៉ាន់ស៊ុយ និង​ខ្ទឹមលីងជាការស្រេច។
Facebook Comments

error: Content is protected !!