Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស៊ុបថ្នាំចិនមាន់ខ្មៅ

ប៉ូវកំលាំង ល្អសំរាប់ស្រ្តីក្រោយសំរាលបុត្រដើម្បីតុល្យភាពធាតុភ្លើងក្នុងខ្លួន។
រដូវភ្លៀងចូលមកដល់ រាងកាយងាយបាត់បង់ធាតុភ្លើង។ ការបំពេញធាតុភ្លើងដោយអាហារ អាចកាត់បន្ថយផ្តាសាយ ឈឺសន្លាក់ជាដើម។ស៊ុបមាន់ខ្មៅនេះ ចំអិនដោយប្រើពេលលើស ដប់ម៉ោងរំងាស់ មាន់ខ្មៅនឹងថ្នាំបុរាណចិន។ នៅពេលហូប មាន់សល់តែឆ្អឹងទេ។ តែរស់ជាតិទឹកស៊ុប លោកអ្នកកំរជួបប្រទះ។

គ្រឿងផ្សំ ៖

  • មាន់ខ្មៅ
  • ការ៉ុត មីសួ(មីសួដាក៏បានអត់ក៏បាន)
  • ពុទ្រាហាល សាច់មៀនហាល ដំឡូហ គ្រាប់ឈូក ផ្កាចេកហាល….កញ្ចប់ថ្នាំចិន
  • ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក
  • មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ
  • ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប

របៀបធ្វើ ៖

  1. ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចម្អាប ស្រង់ចេញ ទុកទៅម្ខាង។
  2. លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
  3.  ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
  4. នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
  5. ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃចូល។
  6. នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល។
  7. ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់កំពុងពុះលើចង្ក្រាន ដាក់ចានសម្ល ទើបរោយស្លឹកខ្ទឹមនិងជីវវ៉ាន់ស៊ុនពីលើ។ ស៊ុបនេះ ត្រូវទទួលទាន នៅពេលក្តៅៗទើបឆ្ងាញ់។

ថ្នាំចិន និង បន្លែ អាចជ្រើសរើសដូចក្នុងរូប រឺ តាមចំនូលចិត្ត។
បើចង់បានទឹកស៊ុបខ្មៅ ដាក់សាំងតី។

Facebook Comments

error: Content is protected !!