ញាំស្វាយជាមួយបង្កងសាច់ជ្រូក

ពួកអាហាររបៀបញាំនិងភ្លា ត្រូវ​បាន​អ្នក​ផង​ចូលចិត្ដ​ ដោយ​សាររសជាតិ​ជូរអែម​ ហឹរៗ ងាយហូប។

-គ្រឿងផ្សំ

ស្វាយស្ទើរទុំ​មួយ​ផ្លែ​ បង្កង​ទ្រើសៗ១០ក្បាល សាច់​សុទ្ធ​ឬ​សាច់​ភ្លៅ​ជ្រូក​១ខាំកន្លះ​ ហេប៊ីមួយ​ក្ដាប់តូច។ ទឹកត្រី​ម្ទេស​លាយ​ពីរ​ស្លាបព្រាទឹកត្រី ពីរស្លាបព្រាស្ករ ក្រូចឆ្មារកន្លះ​ផ្លែ​ខ្ទឹម​សពីរ បីកំពឹស ម្ទេស​ចិញ្រ្ចាំ។ ជីរសាំងក្រហ៊ុំជីរក្រអូបសណ្ដែកដីលីង ខ្ទឹមបំពង។

-របៀបធ្វើ

  1. ស្វាយ​ចិត​សំបក​ ហើយឈូស​សរសៃ​ធំល្មម បង្កង​ស្ងោរ​ឆ្អិន​បកសម្បក​សំអាត​អាចម៍ ហែកជាពីរជាបី។ ហេប៊ីត្រាំទឹក​សណ្ដែកស្អាតបុកឱ្យម៉ត់។
  2. សាច់ស្ងោរឆ្អិនហាន់តូចៗ​ ជីរលាង​សំអាត​ហើយ​ហាន់​តូចៗ​ដែរ។
  3. ត្រូវ​ចាំ​ទឹកត្រី​ ត្រូវ​លាយ​ឱ្យ​សព្វ​ ហើយ​លៃ​តាម​ស្វាយ​ជូរ​ ឬ​ផ្អែម​ដើម្បី​លៃ​ពី​ស្ករ​ ឬក្រូចឆ្មារ​ក្នុង​ទឹកត្រី។
  4. លាយគ្រប់គ្រឿងគ្រៅទាំងអស់ចូលគ្នា ហើយភ្លក្សឱ្យល្មម​មាត់​ជាការស្រេច។
Facebook Comments

error: Content is protected !!