ភ្លាពងអង្គ្រង

គ្រឿងផ្សំ

  • ពងអង្គ្រង ២០០ក្រាម
  • ជីបារាំង ឬជីបន្លា ១ដើម
  • ខ្ទឹមដើមហាន់ខ្លីៗ ១ដើម
  • ខ្ទឹមក្រហមហាន់ទទឹងស្ដើងៗ ៥មើម
  • ម្ទេសម៉ត់ ២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ

របៀបធ្វើ

  1. លាងពងអង្គ្រងអោយស្អាតដាក់អោយស្រស់ទឹក។
  2. ដាក់ពងអង្គ្រងលាយជាមួយខ្ទឹមក្រហម ម្ទេសម៉ត់ ទឹកត្រី ទឹកក្រូចឆ្មា ជីបារាំងច្របល់អោយសព្វថ្នមៗ ហើយរោយខ្ទឹមដើមភ្លក់រសជាតិទៅតាមការចូលចិត្ត។
  3. ទើបទទួលទានជាមួយអន្លក់ខ្ចី។
Facebook Comments

error: Content is protected !!